ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​រោងចក្រ​កាត់ដេរ​ស្នើ​ព្យួរ​ការ​ចរចា​ប្រាក់ខែ​គោល​កម្មករ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២១​សិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​រោច​ក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នៅ​ថ្ងៃ​ទី​២៣​មិថុនា​នេះ បាន​ស្នើ​ទៅ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​កាត់ដេរ សម្រាប់​ឆ្នាំ​២០២១ គួរ​ពន្យារពេល​សិន…

រាជធានី​ភ្នំពេញ ៖ សមាគម​រោច​ក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នៅ​ថ្ងៃ​ទី​២៣​មិថុនា​នេះ បាន​ស្នើ​ទៅ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​កាត់ដេរ សម្រាប់​ឆ្នាំ​២០២១ គួរ​ពន្យារពេល​សិន ។

បើ​តាម GMAC វិស័យ​កាត់ដេរ​កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពីព្រោះ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ធ្វើ​ឲ្យ​រោងចក្រ​ជា​ច្រើន​បាន​បិទទ្វារ និង​ព្យួរ​សកម្មភាព​ការងារ ហើយ​អ្នកបញ្ជា​ទិញ​មិន​បាន​ទូទាត់​ប្រាក់ និង​បញ្ជា​ទិញ​ទំនិញ​ជា​ថ្មី ដូច្នេះ​ការ​ចរចា​ប្រាក់​ឈ្នួល​គួរ​ត្រូវ​ពន្យារ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​បាន​ចេញ​ប្រតិទិន​សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ និង​ផលិត​ល​ផល​ស្បែង​ជើង​ឆ្នាំ​២០២០១ ។

តាម​ការ​វិភាគ​របស់​ការងារ​ការ ការ​ចរចា​នឹង​ចាប់ផ្តើម​ពី​ខែកក្កដា ខាង​មុខ​នេះ ហើយ​លទ្ធផល​យ៉ាងណា​នៃ​កា​ចរចា​នោះ​នឹង​ផ្តើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០២១ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សមាគម​កាត់ដេរ​នៅ​កម្ពុជា​ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​មិន​ថា កម្ពុជា និង​បណ្តាល​ប្រទេស​នៅ​លើ​ពិភពលោក​នោះ​ទេ កំពុង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការ​រីក​រាលដាល​ជាស​កល​នូវ​ជំងឺ​កូ​វី​ដ​១៩ ដែល​បណ្តាល​ឲ្យ​វិស័យ​មួយ​ចំនួន ជួប​វិបត្តិ​ជា​ច្រើន ដែល​មិន​អាច​ប៉ាន់​ស្មានជា​មុន ។

GMAC បាន​បន្ត​ថា ចំពោះ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង រោងចក្រ សហគ្រាស​ជា​ច្រើន​បាន​ផ្អាក​ដំណើរការ​សកម្មភាព​ផលិតកម្ម​បណ្តោះអាសន្ន ខណៈ​មួយ​ចំនួន​ទៀត​បាន​សម្រេចចិត្ត​ឈប់​ដំណើរ​សកម្មភាព​ជា​ស្ថាពរ​តែ​ម្តង ព្រោះ​អ្នកបញ្ជា​ទិញ​ជា​ច្រើន​បាន​លុប​ចោលការ​បញ្ជា​ទិញ និង​បដិសេធ​មិន​ទទួលយក​ទំនិញ​ដែល​បាន​ផលិត​រួច ក៏​ដូច​ជា មិន​បាន​ធ្វើការ​ទូរ​ទាត់​ប្រាក់​ដែល​បាន​ព្រមព្រៀង​សម្រាប់​ទំនិញ​ដែល​បាន​ផលិត និង​ទទួលយក​រួច ដោយហេតុ​ថា នៅ​មាន​បណ្តា​ហាង​លើក​ទំនិញ​ដុំ និង​រាយ​នៅ​ជុំវិញ​ពិភពលោក​បាន​បិទទ្វារ​ស្ទើរតែ​អស់ ហើយ​តម្រូវការ​នៅ​ក្នុង​សកលលោក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

GMAC លើក​ឡើង​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​វិស័យ​កាត់ដេរ​ទំនង​ត្រូវ​ប្រើ​ពេល​យូរ ខណៈ​រោងចក្រ​បាន​បិទទ្វារ​បាន​ផ្អាក​សកម្មភាព «​ដូច្នេះ​ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​២០២១ គួរ​ត្រូវ​បាន​ពន្យារ​» ។

នៅ​ពេល​ក្រសួង​ការងារ​បាន​ចេញ​កាលវិភាគ​សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​គោល​កម្មករ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២១​នោះ ក្រុម​សហជីព​ក៍​មាន​ភាព​មិន​ច្បាស់លាស់​ពី​ចំនួន​ទឹកប្រាក់​ដែល​គួរ​ទាមទារ នៅ​ក្នុង​ការ​ចរចារ​នោះ​ដែរ ។

តំណាង​សហជីព​មួយ​ចំនួន​លើក​ឡើង​ថា បញ្ហា​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ជីវភាព​កម្មករ​កាត់ដេរ​កាន់តែ​លំបាក​នៅ​ពេល​ពួក​គេ​បាត់បង់​ការងារ ឬ​ការងារ​ត្រូវ​បាន​ព្យួរ​នោះ ។ សហជីព​ក៏​ទទួលស្គាល់​ថា ថៅកែ​រោងចក្រ​ក៏​មានការ​លំបាក ។ ឆ្នាំ​២០២០​នេះ ប្រាក់ខែ​គោល​កម្មករ​កាត់ដេរ និង​ផលិតផល​ស្បែកជើង​មាន​ចំនួន​១៩០​ដុល្លារ ។

អ្នក​ព័ន្ធ​បាន​លើក​ឡើង​ថា តាម​ច្បាប់​ការ​ចរចា​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​អាច​លើក​ពេល​បាន ។ ប៉ុន្តែ​ភ្លាម​ៗ​ក្រោយ​ពី​មានការ​លើក​ឡើង​របស់ GMAC បែប​នេះ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ទាន់​ឆ្លើយ​តប​បែប​ណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ