ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធនាគារ​បង្ហាញ​ពី​ផែនការ​សម្រេច​តាម​គ្រោងទុក​ក្នុង​នោះ​មាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បើក​កិច្ចប្រជុំ​បាន​បង្ហាញ​ពី​សកម្មភាព​ផែន​ការណ៍​ដែល​សម្រេច​បាន​តាម​ការ​គ្រោងទុក ក្នុង​នោះ​ក៏​មានការ​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ ហើយ​ត្រូវ​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បើក​កិច្ចប្រជុំ​បាន​បង្ហាញ​ពី​សកម្មភាព​ផែន​ការណ៍​ដែល​សម្រេច​បាន​តាម​ការ​គ្រោងទុក ក្នុង​នោះ​ក៏​មានការ​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ ហើយ​ត្រូវ​បាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​ឆ្លង​ផែនការ សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា​ផែនការ​សកម្មភាព ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​សំខាន់​ៗ ដូច​ជា យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រប​ខណ្ឌ​គោលនយោបាយ​កំណែទម្រង់​ពន្ធនាគារ ផែនការ​យុទ្ធសាស្ត្រ ២០១៩-២០២៣ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​អនុសាសន៍​ណែនាំ​របស់​សម្ដេច​ក្រឡា ហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ប្រភព​បន្ត​ថា ផែនការ​សកម្មភាព​ឆ្នាំ​២០២០​នេះ គឺជា​ផែនការ​សកម្មភាព​ឆ្នាំ​ទី​២ នៃ​ការ​អនុវត្ត​ផែន ការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្នុង​គោលបំណង លើកកម្ពស់ ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ​តាម​ជំនាញ​វិជ្ជាជីវៈ ធានា​បាន​សន្តិសុខ សុវត្ថិភាព សុខភាព និង​សមធម៌ ព្រមទាំង​ផ្ដល់​កម្មវិធី​អប់រំ​កែប្រែ ស្ដារ​នីតិសម្បទា បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សម​ហ​រណកម្ម ។

លោក​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត ចាន់ គឹ​ម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​បាន​បង្ហាញ​ការ​កត់សម្គាល់​នូវ​ចំណុច​គន្លឹះ​២ ដែល​ធានា​ឱ្យ​ការ​អនុវត្ត​ផែនការ​សកម្មភាព​នេះ​សម្រេច បាន​តាម​ការ​គ្រោងទុក ទី​១ គឺ​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជាដើម​ចម​នៃ​ការ​កើត​មាន​ភាព​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​ពន្ធនាគារ ការងារ​រៀបចំ​ឃុំឃាំង ការ​អប់រំ​កែប្រែ ស្ដារ​នីតិសម្បទា និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទី​២ គឺ​ស្ថានភាព​ក្រប​ខណ្ឌ​មន្ត្រី​ពន្ធនាគារ ដែល​ចំនួន​ក្រប​ខណ្ឌ​មន្ត្រី​នៅ​មិន​ទាន់​សមាមាត្រ​នឹង​ចំនួន​អ្នក​ជាប់​ឃុំ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសាសន៍​ថា «​ថ្វី​ត្បិត​តែ​យើង​មិន​អាច អនុវត្ត​តាម​ផែនការ​សកម្មភាព​បាន​ទាំងស្រុង ប៉ុន្តែ​ផែនការ​សកម្មភាព​នេះ​ចាត់ទុកជា​ផែនទី​សម្រាប់​បង្ហាញផ្លូវ​នា​ឆ្នាំ​បន្តបន្ទាប់ ហើយ​សម្រាប់​បញ្ហា​ប្រឈម​នានា​យើង​សង្ឃឹមថា អាច​ដោះស្រាយ​បាន​នៅ​ឆ្នាំ​ក្រោយ និង​ឆ្នាំ​បន្តបន្ទាប់​ខាង​មុខ​» ។

សម្ដេច​ក្រឡាហោម​ក៏​បាន​បន្ថែម​ថា អង្គភាព​ពាក់ព័ន្ធ​នានា​កំពុង​យកចិត្តទុកដាក់ ដើម្បី​ពង្រឹង​រដ្ឋបាល​សាធារណៈ​ឲ្យ​មាន​សមត្ថភាព​បំពេញការងារ​មាន ប្រសិទ្ធភាព ។ លើស​ពី​នេះ​ទៀត សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​ស្នើ​អង្គភាព និង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ពង្រឹងគុណភាព​អង្គភាព តាម​រយៈ​គុណភាព​មន្ត្រី ដោយ​ប្រឹងប្រែង ពង្រឹង​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ។

ជាង​នេះ​ទៀត សម្ដេច​ស ខេ​ង ក៏​បាន​កោតសរសើរ​ចំពោះ​អគ្គនាយកដ្ឋាន​ទាំង​ពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ផែនការ​សកម្មភាព​នេះ​ឡើង ហើយ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​អនុវត្ត​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២០​របស់ ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ ។

នា​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា គោលបំណង និង​គោលដៅ​នៃ​ផែនការ​សកម្មភាព អគ្គលេខាធិការដ្ឋាន ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀបចំ​កែសម្រួល​របៀបរបប​ការងារ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ធានា​ប្រសិទ្ធភាព និង​ចីរភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ ពិសេស​ពាក់ព័ន្ធ និង​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន ការ​លើកកម្ពស់​គុណភាព សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រីរាជការ និង​ការ​លើកកម្ពស់​ទំនាក់ទំនង​ក៏​ដូច​ជា កិច្ច សហប្រតិបត្តិការ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ