ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអ្វីកើតឡើងខ្លះ? ពេលប្រពន្ធទាន់ប្តី​កំពុងនៅ​​ជាមួយ​ស្រី​ចាប់បាន​ជាក់​ស្តែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​លួចលាក់​មាន​ស្រី​ថ្មី ត្រូវ​ប្រពន្ធ​តាម​ទាន់​ដល់​បន្ទប់ជួល​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​លួចលាក់​មាន​ស្រី​ថ្មី ត្រូវ​ប្រពន្ធ​តាម​ទាន់​ដល់​បន្ទប់ជួល​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​រូប​នេះ​ឈ្មោះ សួន ភា អាយុ​៣៩​ឆ្នាំជា​មន្ត្រី​នគរបាល​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន មាន​ទីលំនៅ​ក្នុង​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣​។ចំណែក​ប្រពន្ធ​ឈ្មោះ នាក់ ចាន់​រស្មី មានកូន​២​នាក់ ។ ឯ​ស្រី​ស្នេហ៍​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ទេ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ និង​មានកូន​ម្នាក់ ។

ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធគាត់​បាន​រៀប​ការ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បច្ចុប្បន្នមានកូន​២​នាក់ ដែល​កូនច្បង​មាន​អាយុ​១៥​ឆ្នាំ​និង​កូន​ប្អូន​មាន​អាយុ​ជាង​៤​ឆ្នាំ ។ ប្តី​គាត់​បាន​លួចលាក់​មាន​ស្រី​ថ្មី​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មកហើយ​ តែ​មិន​ដែល​ទាន់​ជាក់ស្ដែង​ដូច​ពេល​នេះ ។ ទោះបីជា​បែប​ណា គាត់​បាន​រិះរក​វិធី​តាមឲ្យ​ទាន់​ជាក់ស្ដែង​ ដោយ​បាន​លួច​ដាក់​ជី​ភី​អេសនៅ​ម៉ូតូ​របស់​ប្តី​ ដែល​អាច​ដឹង​ដាន​ថា​ ទៅ​ណាមក​​ណា ។

លុះ​ពេល​ប្តី​ជិះ​ម៉ូតូ​មក​នៅ​ជាមួយស្រី​ស្នេហ៍ រូប​គាត់​រួម​ជាមួយ​បងប្អូន​ក៏​នាំ​គ្នាតាម​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ខាងលើ ទើប​យកសោ​មក​ចាក់​ពី​ខាងក្រៅ រួច​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយអន្តរាគមន៍ ។ ប៉ុន្តែ​ពេល​នោះ ម្ចាស់ផ្ទះ​មិន​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ចាក់សោ​ពី​ខាងក្រៅ និង​មិន​ឲ្យ​ធាក់ទ្វារ​បន្ទប់​ជួល​ខាងលើ​ទេ រង់ចាំ​សមត្ថកិច្ច​មក​ចាត់ការ​តាម​នីតិវិធី ចៀសវាង​កុំឱ្យ​មានការ​ភ្ញាក់ផ្អើល ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ពេល​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​មក​ដល់ បាន​ណែនាំ​ឲ្យ​ទាំង​ប្រពន្ធ​និង​ប្តី​ឲ្យ​ទៅ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍ តែ​ប្រពន្ធ​មិន​អស់ចិត្ត ចង់​ឲ្យ​សមត្ថកិច្ច​នាំ​ស្ត្រី​ស្នេហ៍​នោះ​ទៅ​ណែនាំ​នៅ​ប៉ុស្តិ៍​ជាមួយ​គ្នា តែ​សមត្ថកិច្ច​មិន​បាន​នាំ​ទៅ​ទេ ។ បន្ទាប់​ពី​ការ​ណែនាំ​ម្តង​ជា​ពីរ​ដង ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​ទៅ​ប៉ុស្តិ៍ ហើយ​សមត្ថកិច្ច​ណែនាំ​ថា ករណី​ប្តី​លួចលាក់​មាន​ស្រី​ថ្មី បើ​ប្រពន្ធ​តាម​ទាន់​ជាក់ស្តែង ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ប្តី មិនមែន​ឃាត់​ស្រី​ស្នេហ៍​ទេ ។ បើកាលណា​ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី ហើយ​ប្តី​ប្តឹង សមត្ថកិច្ច​ឃាត់​ប្រពន្ធ មិនមែន​ឃាត់​ប្រុស ​ដែល​លួច​មាន​សហាយស្មន់​ជាមួយ​ប្រពន្ធ​នោះ​ឡើយ ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ បុរស​ជា​ប្តី​ឆ្លើយថា ប្រពន្ធ​លួចលាក់​នេះ​គឺ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ
​គ្នា​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ មិនមែន​៥​ឆ្នាំ​ទេ ថែម​ទាំង​មានកូន​ស្រី​ម្នាក់​បច្ចុប្បន្នអាយុ​៧​ឆ្នាំ​ហើយ ។ បន្ទាប់​ពី​សមត្ថកិច្ច​ណែនាំ​ហើយ​រឿងរ៉ាវ​បាន​បែកធ្លាយ បុរស​ជា​ប្តី​សម្រេចដោះស្រាយ​ជាមួយ​ប្រពន្ធ​ដោយ​ការ​លែងលះ​គ្នានៅ​ត្រឹម​សាលាសង្កាត់ ដោយ​ខ្លួន​សុំ​ចុះ​ចេញ​តែខ្លួន​ទទេ និង​ទៅ​រស់​ជាមួយ​ស្រី​ថ្មី​វិញ ។ នេះ​​មិន​ខុស​ពី​បទ​ចម្រៀង​របស់​លោក សុ​ី​ន សុ​ី​សា​មុត ដែល​ថា​សង្សារ​បង​មិន​លែង សូ​៊​លែងប្រពន្ធ​នោះ​ឡើយ ៕​​

អត្ថបទសរសេរ ដោយ