ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់បើកឡានបុកបារ៉ាសសមត្ថកិច្ច​ត្រូវតំណាងអយ្យការចោទប្រកាន់​៥បទល្មើស​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២​០ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ លោក​គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២​០ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ ពុធ មនោ​រម្យ អាយុ​៣៦​ឆ្នាំ ដែល​បើក​បំ​បុក​បា​រ៉ា​ស់​នគរបាល​ចរាចរ ស្ថិត​នៅ​ការដ្ឋាន​កំពុង​សាងសង់​ត្រង់​រង្វង់​មូល​ចោម​ចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

លោក​អ្នកនាំពាក្យ​បន្ត​ថា បានជា​ចៅ​ក្រ​ម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​​អ្នកបើកបរ​រថយន្ត​នោះ គឺ​យោង​ទៅ​តាម​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង បាន​ចោទប្រកាន់​បុរស​រូប​នោះ​ចំនួន​៥​បទល្មើស​រួម​មាន ៖ ១-​ករណី​​ហិ​ង្សា​ដោយ​ចេតនា ២-​ករណី​​ប្រឆាំង​ការងារ​សាធារណៈ ៣-​ករណី​​រត់គេច​ខ្លួន ៤-បទ​ប្រើ​ស្លាក​លេខ​ក្លែងក្លាយ និង​៥-បទ​ប្រើប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ ដែល​នេះ​សុ​ទ្ធ​តែ​ជា​បទ​ល្មើ​សព្រហ្មទណ្ឌ ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២​០ ជន​បង្ក​បាន​បើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX400h ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 2AU-2064 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ជិត​រង្វង់​មូល​ចោម​ចៅ ជា​កន្លែង​មានការ​កកស្ទះ​ចរាចរណ៍ ជន​នេះ​មិន​បាន​ស្តាប់​ការ​ណែនាំ​របស់​មន្ត្រី​នគរបាល​ម្នាក់​កំពុង​បញ្ជា​ចរាចរណ៍​ទេ គឺ​បាន​បំ​បុក​សមត្ថកិច្ច​កំពុង​សម្រួល​ចរាចរណ៍​នោះ បណ្ដាល​ឲ្យ​ដួល​រង​របួស ហើយ​ព្យាយាម​បើក​រត់​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង រហូត​ដល់​ស្តុ​ប​ទួល​ពង្រ ក៏​បត់​ចូល​ផ្លូវ​បេតុង ត្រង់​ចំណុច​ច្រកចូល​វត្ត​អង្គ​តា​មិ​ញ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញចាប់​បាន ។

ពេល​នោះ​សមត្ថកិច្ច​សំណូមពរ​ឱ្យ​អ្នក​បើករថយន្ដ​បង្ក​ចុះ​ពីលើ​រថយន្ត តែ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ព្រម​ចុះ​ទេ ហើយ​បាន​ទូរស័ព្ទ​ហៅ​ម្ដាយ​ឪពុក​មក​អន្តរាគមន៍ ។

ករណី​ខាងលើ​នេះ ​សមត្ថកិច្ច​បាន​នាំ​អ្នកបើកបរ និង​រថយន្ត​បង្ក​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ