ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ឌុកក្ឌួល​ណាស់! ផលិតករ​ភាពយន្ត​ម្នាក់​​របស់​ហូ​លី​វូ​ដ​​បញ្ចប់​ជីវិត​​ពី​អគារ​ជាន់​ទី​២៧

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​វ៉េបសាយ ​TMZ​ ថា ផលិតករ​ភាពយន្ត​ម្នាក់​របស់​ហូ​លី​វូ​ដ និង​ជា​អ្នក​រក​ស៊ី​ខាង​អចលនទ្រព្យ​ លោក ​STEVE BING…

សហរដ្ឋអាមេរិក ៖ យោង​តាម​វ៉េបសាយ ​TMZ​ ថា ផលិតករ​ភាពយន្ត​ម្នាក់​របស់​ហូ​លី​វូ​ដ និង​ជា​អ្នក​រក​ស៊ី​ខាង​អចលនទ្រព្យ​ លោក ​STEVE BING ដែល​ផ្ដល់​ជា​ពិសេស​នូវ​ហិរញ្ញវត្ថុ​ដល់​ការ​ថត​ខ្សែភាពយន្ត​ជី​វច​ល​រឿង ​TOM HANKS THE POLAR EXPRESS បាន​ទទួលមរណភាព​ហើយ​​។ ​គាត់​​មាន​អាយុ​៥៥​ឆ្នាំ ហើយ​​​មានកូន​ម្នាក់​ជាមួយ​តារាភាពយន្ត នាង ELIZABETH HURTEY​ បាន​​បាត់​បង់​ជីវិត​ ​ដោយសារ​តែ​​ធ្លាក់​ពី​ជាន់​ទី​២៧​ នៃ​អគារ​ទំនើប​មួយ ក្នុង​សង្កាត់​CENTURY CITY ក្រុង​ឡូ​ស​អេ​ន​ចឹ​ឡេ​ស ។

តាម​វ៉េបសាយ​នោះ​ថា ​លោក ​STEVE BING​ មាន​បញ្ហា​បាក់ទឹកចិត្ត​ ហើយ​ក៏​លោត​ពី​អគារ​​ទំនើប​មួយ​ពីជាន់​២៧ ​។ បើតាម​ប៉ូលិស​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ អះអាង​ពី​ការ​​បាត់​បង់​ជីវិត​​របស់​បុរស​នោះ តែ​មិន​លាតត្រដាង​អត្តសញ្ញាណ​របស់​លោក​ទេ​។

គួររំលឹកថា លោក ​STEVE BING គឺ​​ជា​ផលិតករ​ខ្សែភាពយន្ត​ដូច​ជា​រឿង ​GET CARTER របស់​SYLVESTER STALIONE ឬ​រឿង​SHINE A LIGHT​ ជា​ខ្សែភាពយន្ត​ភ្លេង​ឯកសារ​របស់​MARTIN SCOSESE លោក​STEVE BING ក៏​ជា​សហ​អ្នកនិពន្ធ​រឿង​កំប្លែង KANGAROO JACK កាលពី​ឆ្នាំ​២០០៣​ផង​ដែរ​។

លោក​ក្លាយជា​អ្នកមាន​ឈ្មោះ​ល្បីល្បាញ ក្រោយ​ពី​បាន​បោះទុន​៨០​លាន​ដុល្លារ ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​គំនូរជីវចល​រឿង​THE POLAR EXPRESS​ដែល​ចេញ​កាលពី​ឆ្នាំ​២០០៤ ហើយ​ទីបំផុត​អាច​ប្រមូលប្រាក់​បាន​ជាង​៣០០​លាន​ដុល្លារ​លើ​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ