ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ប្លោក​នោម​៣​កន្លែង ក្រោយ​មិន​បាន​​ទៅ​នោម​ជាង​១០​ម៉ោង

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បែក​ប្លោក​នោម​៣​កន្លែង ក្រោយ​ពី​ផឹកស្រា​បៀរ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បែក​ប្លោក​នោម​៣​កន្លែង ក្រោយ​ពី​ផឹកស្រា​បៀរ ១០​កំប៉ុង និង​មិន​បាន​នោម​នៅ​១៨​ម៉ោង​ក្រោយ​។

កាលពី​ដើមខែ​នេះ បុរស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា លោក​ហ៊ូ បាន​រាយការណ៍​ថា បាន​ផឹកស្រា​បៀរ​ចំនួន​១០​កំប៉ុង​ក្នុង​មួយ​យប់ មុន​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​ដេក​លក់ ដោយ​មិន​បាន​ងើប​នោម​នោះ​ទេ​។ គាត់​គ្មាន​អារម្មណ៍​ឈឺ​នោម​បន្តិច​ណា​ឡើយ ព្រោះតែ​សុរា​ធ្វើ​ឱ្យ​គាត់​គ្មាន​អារម្មណ៍​អ្វី​ទាំងអស់​។ ពេល​ងើបឡើង​វិញ ស្រាប់តែ​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពោះ ហើយ​​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​មន្ទីរពេទ្យ​។ តាម​រយៈ​ការ​ថត MRI បានឱ្យ​ឃើញ​ថា មាន​ស្នាម​រហែក​លើ​ប្លោក​នោម​ចំនួន​៣​កន្លែង​។

ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ជា​បន្ទាន់ ដោយសារ​តែ​មាន​ពោះវៀន​លូន​ចូល​ទៅ​តាម​ស្នាម​រហែក​លើ​ប្លោក​នោម​។ ពេល​នេះ លោក​ហ៊ូ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ហើយ​។

គ្រូពេទ្យ​បាន​ប្រាប់​ថា មនុស្ស​គ្រប់​គ្នា​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ពិសារ​គ្រឿង​ស្រវឹង​។ វា​អាច​ធ្វើ​ឱ្យ​យើង​គ្មាន​អារម្មណ៍​ឈឺ​នោម ហើយ​អាច​នឹង​មាន​កើតឡើង​ដូច​ករណី​របស់​លោក​ហ៊ូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ