ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តស៊េរីទំនើប​វ៉ា​​មិន​ប្រយ័ត្ន​​ជួបគ្រោះ​​រង​របួស​​ធ្ងន់​និង​ស្រាល៤នាក់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នករួម​ដំណើរ​​ជាជនជាតិចិន​ចំនួន​៣​នាក់ ​​និង​​អ្នកបើកបរ​ម្នាក់​ជាជនជាតិខ្មែរ​ បាន​រង​របួសធ្ងន់​និង​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងដោយ​​រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX​300 សង្ស័យ​បើកវ៉ាជែង​​​រថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបង្គោលភ្លើង​ ។​…

ខេត្តកំពង់ឆ្នាំង ៖ អ្នករួម​ដំណើរ​​ជាជនជាតិចិន​ចំនួន​៣​នាក់ ​​និង​​អ្នកបើកបរ​ម្នាក់​ជាជនជាតិខ្មែរ​ បាន​រង​របួសធ្ងន់​និង​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងដោយ​​រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX​300 សង្ស័យ​បើកវ៉ាជែង​​​រថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលទៅបង្គោលភ្លើង​ ។​

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពីវេលា​​ម៉ោង៣និង៣០នាទី​​ឈាន​ចូលព្រឹក​ថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ​២០២០​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​មុខ​ភោ​ជនី​យ​ដ្ឋា​ន​លោកឪពុក​ ​ស្ថិត​​នៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង ។​

​រថយន្ត​មួយគ្រឿង​ខាងលើ​ម៉ាក​ឡិចស៊ីស RX 300 ពណ៌​ស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AZ-9287 ​បើកបរ​ដោយ​​ឈ្មោះ​ឡុ​ង សុ​ភ័ស្ស ភេទប្រុស អាយុ២៧ឆ្នាំ​ ជា​​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​បន្ទាយ ឃុំ​វ៉េ​យ៉ា​ល់ ស្រុកស្វាយ​ជ្រំ ខេត្តស្វាយរៀង​ ចំណែកអ្នក​រួម​ដំណើរ​ជា​ជនជាតិ​ចិន​ចំនួន​​​៣​នាក់​មិនស្គាល់អត្ត​សញ្ញាណ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​​មួយគ្រឿងម៉ាក​​ឡិច​​ស៊ី​ស RX300 ជិះគ្នា​​៤នាក់ ​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​ជើង​​ទៅ​​ត្បូង ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បើក​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង ​បណ្ដាល​ឱ្យ​​អ្នក​រួម​ដំណើរ​​ទាំង​៣នាក់ និង​អ្នកបើកបរ​ បាន​រង​របួសធ្ងន់​និង​ស្រាល ហើយ​ត្រូវ​បានគេ​​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។

ក្រោយពេលកើតហេតុ ​រថយន្ត​មួយគ្រឿងដែល​រងការ​ខូចខាត​យ៉ាង​ដំ​ណំខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ