ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ស្ត្រី​ម្នាក់​ខឹង​ឡានក្រុង​មិន​ឱ្យ​ជិះ ក៏​បុក​ចូល​តាម​បង្អួច​រួច​អង្គុយ​ធ្វើ​មិន​ដឹង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ជិះឡាន​ក្រុង​ឱ្យ​បាន ដោយ​ស្ត្រី​រូប​នេះ​បាន​យក​ខ្លួន​បុក​ចូល​តាម​មាត់​បង្អួច​របស់​ឡាន​ក្រុង​សាធារណៈ រួច​អង្គុយ​ធ្វើ​មិនដឹង​តែ​ម្តង ក្រោយ​ពី​ប្រកែក​មិន​ព្រម​បង្ហាញ​ប័ណ្ណ​សុខភាព​ឱ្យ​បុគ្គ​លិក​ឡានក្រុង​ពិនិត្យ​។ ជា​លទ្ធផល…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ម្នាក់​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ជិះឡាន​ក្រុង​ឱ្យ​បាន ដោយ​ស្ត្រី​រូប​នេះ​បាន​យក​ខ្លួន​បុក​ចូល​តាម​មាត់​បង្អួច​របស់​ឡាន​ក្រុង​សាធារណៈ រួច​អង្គុយ​ធ្វើ​មិនដឹង​តែ​ម្តង ក្រោយ​ពី​ប្រកែក​មិន​ព្រម​បង្ហាញ​ប័ណ្ណ​សុខភាព​ឱ្យ​បុគ្គ​លិក​ឡានក្រុង​ពិនិត្យ​។ ជា​លទ្ធផល គាត់​មិន​បាន​ជិះឡាន​ក្រុង​ទេ តែ​បាន​ជិះឡាន​ប៉ូ​លី​ស​ទៅ​វិញ។

រូបភាព​គួរ​ឱ្យ​អស់សំណើច​តាំងពី​ដើមខែ​នេះ នៅ​ក្នុង​រដ្ឋធានី Heilongjiang នៃ​ខេត្ត Harbin បង្ហាញ​ពី​ស្ត្រី​ចំណាស់​ម្នាក់ បាន​ឈ្លោះប្រកែក​ជាមួយ​អ្នកបើកបរ​ឡានក្រុង ហើយ​សម្រុកចូល​តាម​មាត់​បង្អួច​ឡានក្រុង ព្រោះតែ​គេ​ហាម​គាត់​មិន​ឱ្យ​ចូល​ជិះ​។ មូលហេតុ គឺ​មក​ពី​រូប​គាត់​មិន​ព្រមឱ្យ​គេ​ពិនិត្យ​ប័ណ្ណ​សុខភាព​។

គាត់​មិន​ត្រឹមតែ​មិន​ឱ្យ​គេ​ពិនិត្យ​ប័​ណ្ឌ​សុខភាព​តែ​ប៉ុណ្ណោះ​ទេ តែ​គាត់​បាន​ហាម​មិន​ឱ្យ​ឡានក្រុង​ចេញ​ទៅ​ណា​ថែម​ទៀត ដោយ​តោង​ជាប់​នឹង​ទ្វារ​ឡាន​។ ដោយសារ​តែ​ទាល់ច្រក​ហើយ គាត់​ក៏​បាន​សម្រេចចិត្ត​បើក​បង្អួច​លោត​ចូល ហើយ​អង្គុយ​ក្នុង​ឡានក្រុង​ធ្វើ​មិនដឹង​។ ស្រប​ពេល​នោះ​តៃកុង​ឡានក្រុង​បាន​ស្រែ​កថា​៖ «​ប្រសិនបើ​អ៊ី​ឯង​ដួល គ្មាន​នរណា​គេ​ជួយ​ទេ​។ ដឹង​ដែរ​អត់​ហ្នឹង​អ៊ី?»​។

បន្ទាប់​មក​តៃកុង​ឡានក្រុង​មិន​ព្រម​បើក​ទៅ​មុខ​នោះ​ទេ តែ​បាន​សម្រេចចិត្ត​ទូរស័ព្ទ​ហៅ​ប៉ូ​លី​សម​ក​ជួយ​ដោះស្រាយ និង​ដឹក​ស្ត្រី​បង្ក​បញ្ហា​រូប​នេះ​ទៅ​ស្ថានីយ​ប៉ូ​លី​ស​តែ​ប៉ុណ្ណោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ