ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកលវិទ្យាល័យ​វូ​ហាន ប្រារព្ធ​ពិធី​ចែក​​សញ្ញាប័ត្រ​តាម​បែប​ថ្មី​សម័យ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា នៅ​ចុង​ស​ប្តា​ហ៍​នេះ សាកលវិទ្យាល័យ​វូ​ហាន បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាប័ត្រ​តាម​បែប​តូច​ល្មម និង រក្សា​គម្លាត​សង្គម…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា នៅ​ចុង​ស​ប្តា​ហ៍​នេះ សាកលវិទ្យាល័យ​វូ​ហាន បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាប័ត្រ​តាម​បែប​តូច​ល្មម និង រក្សា​គម្លាត​សង្គម ដោយ​មានការ​រំលឹក​ដល់​ជីវិត​ដែល​ត្រូវ​បាន​បាត់បង់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ដែល​ចាប់ផ្តើម​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​វូ​ហាន​នៅ​ដើមឆ្នាំ​នេះ​។

ពិធី​នេះ​មានការ​ចូលរួម​ពី​តំណាង​និស្សិត​ចំនួន ៦៦០​នាក់ ខណៈ​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្សេង​ទៀត​បាន​ចូលរួម​តាម​អ៊ី​ន​ធើ​រ​ណេ​ត​។ អ្នក​ដែល​មិន​អាច​ចូលរួម នឹង​អាច​ដាក់​ពាក្យ​ចូលរួម​ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​ណាមួយ ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​។

ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺឆ្លង​កូ​វី​ដ សាកលវិទ្យាល័យ​ចិន​ភាគច្រើន​បាន​ជ្រើសរើស​ធ្វើ​ពិធី​បញ្ចប់​ការ​សិក្សា ដោយ​មានការ​កំណត់​យ៉ាង​តឹង​រឹង​លើ​ការ​ចូលរួម​។ ការ​ស្ទង់​មតិ​ថ្មី​ៗ​នេះ បាន​រក​ឃើញ​ថា ជិត ៨៩% នៃ​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន បាន​មើល​ពិធី​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ក្នុងឆ្នាំនេះ​។ អ្នកខ្លះ​ទទួល​សញ្ញាប័ត្រ​របស់​ពួក​គេ​ដោយ​មាន​ជំនួយ​ពី​មនុស្ស​យន្ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេល​នេះ​ប្រទេស​ចិន មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប ៨៣,៤១៨​ករណី ករណី​ឆ្លង​ថ្មី ២២​ករណី ករណី​ស្លាប់​សរុប ៤,៦៣៤​ករណី និង ករណី​ជា​សះស្បើយ ៧៨,៤២៥​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ