ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង​គ្រោះ​ព្រោះ​កូ​វី​ដម​គ្គុ​ទេស​ទេស​ចរណ៍​​មួយ​ចំនួន​ងាក​មក​រត់​ម៉ូតូឌុប ដឹក​ជញ្ជូន​​អាហារ និង​ធ្វើការ​សំណង់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​ក្នុងស្រុក​មួយ​ចំនួន​ធំ​រាប់​ចាប់ពី​មុខរបរ​តូច​ៗ​តាម​ដងផ្លូវ​រហូត​ដល់​អាជីវ​កម្ម​សេវាកម្ម​សណ្ឋាគារ​ថ្នាក់​ផ្គា​យ​បាន​រង​គ្រោះជា​បន្តបន្ទាប់​ដោយសារ​តែ​ការ​ផ្ទុះ និង​ការ​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ តួយ៉ាង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ដល់​ចំណូល​សេដ្ឋកិច្ចជាតិ និង​ចំណូល​គ្រួសារ​តាម​តំបន់​ផង​ដែរ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺ​បងប្អូន​ជាម​គ្គុ​ទេស​ទេសចរណ៍​ដែល​មិន​មាន​ប្រាក់ខែ​ត្រឹមត្រូវ គឺ​មាន​ន័យ​ថា​សឹងតែ…

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​ក្នុងស្រុក​មួយ​ចំនួន​ធំ​រាប់​ចាប់ពី​មុខរបរ​តូច​ៗ​តាម​ដងផ្លូវ​រហូត​ដល់​អាជីវ​កម្ម​សេវាកម្ម​សណ្ឋាគារ​ថ្នាក់​ផ្គា​យ​បាន​រង​គ្រោះជា​បន្តបន្ទាប់​ដោយសារ​តែ​ការ​ផ្ទុះ និង​ការ​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ តួយ៉ាង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ដល់​ចំណូល​សេដ្ឋកិច្ចជាតិ និង​ចំណូល​គ្រួសារ​តាម​តំបន់​ផង​ដែរ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺ​បងប្អូន​ជាម​គ្គុ​ទេស​ទេសចរណ៍​ដែល​មិន​មាន​ប្រាក់ខែ​ត្រឹមត្រូវ គឺ​មាន​ន័យ​ថា​សឹងតែ ៩៧​ភាគ​រយ​នៃ​ម​គ្គុ​ទេស​ទេសចរណ៍ គឺ​ធ្វើការ​តាម​ម៉ោង ដូច្នេះ​នៅ​ពេល​គ្មាន​ភ្ញៀវ​ទេសចរ​បរទេស គឺ​គ្មាន​ចំណូល​តែ​ម្តង ។

​ក្នុង​ន័យ​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ ម​គ្គុ​ទេស​ទេសចរណ៍​មួយ​ចំនួន​ដែល​មាន​ជំនាញ​ខាង​ភាសាបរទេស​ដូច​ជា ៖ អង់គ្លេស ឬ​បារាំង​ជាដើម ត្រូវ​បង្ខំចិត្ត​ប្តូរ​អាជីព​ទៅ​ជា​អ្នក​រត់រ​ម៉ក​ម៉ូតូ​ខ្មែរ ឬ​កង់ ៣​ឥណ្ឌា ដើម្បី​បម្រើ​សេវាកម្ម​ដឹក​អ្នកដំណើរ ឬ​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ ហើយ​អ្នកខ្លះ​ទៀត​មិន​ទាន់​មានការ​ងារ​ធ្វើ ខណៈ​អ្នកខ្លះ​ងាក​ទៅ​ធ្វើ​ការងារ​សំណង់​ក៏​មាន ។

​បងប្រុស អាន ដែល​ជាម​គ្គុ​ទេស​ទេសចរណ៍​ផ្នែក​ភាសា​អង់គ្លេស​បម្រើ​ការងារ​លើ​វិស័យ​មួយ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជិត ១០​ឆ្នាំ​ហើយ បាន​ប្រាប់ «​កោះសន្តិភាព​» នៅ​ថ្ងៃ​ទី ៩​ខែមិថុនា​នេះ​ថា «​ខ្ញុំ​បានដឹង​ខ្លះ​ៗ​ថា អ្នក​មគ្គុទ្ទេសក៍​ខ្លះ​ដែល​នៅ​ខេត្តសៀមរាប បាន​ឡើង​មក​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ អ្នកខ្លះ​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ អ្នកខ្លះ​ទៀត​ធ្វើ​សំណង់ រីឯ​ខ្ញុំ​វិញ​បាន​ទិញ​កង់​បី​ឥណ្ឌា ដើម្បី​ដឹក​អ្នកដំណើរ​» ។

បងប្រុស អាន បាន​បន្ត​ថា​ទៀត​ថា ក្នុង​ការងារ​ជា​អ្នក​មគ្គុទ្ទេសក៍ អាច​រកបាន​ក្នុង​មួយ​ខែ​ច​ម្លោះ​ពី ៧០០ ទៅ ១០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង ១​ខែ សម្រាប់​ក្នុង​រដូវ​ដែល​មាន​ភ្ញៀវ​ច្រើន ដែល​មាន​ចន្លោះ​ពី​ខែតុលា ដល់​ខែមេសា យូរ​បំផុត​នៃ​ឆ្នាំ​នីមួយ​ៗ ។

​ប៉ុន្តែ​កូ​វី​ដ ១៩ បាន​ធ្វើ​ឲ្យ​ទេសចរ​បរទេស​ធ្លាក់​ចុះ​យ៉ាងដំណំ​នៅ​កម្ពុជា ហើយ​ការ​ចិញ្ចឹម​ក្រពះ​គឺ​មិន​អាច​រង់ចាំ​ដល់​ចប់​កូ​វី​ដ ១៩ នោះ​ទេ ព្រោះ​យើង​មិនដឹង​ថា ជំងឺឆ្លង​មួយ​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​ដូច្នេះ​សម្រេចចិត្ត​ទិញ​កង់​បី​ឥណ្ឌា ដើម្បី​ដឹក​ភ្ញៀវ​នៅ​ក្រុងភ្នំពេញ ។

បងប្រុស អាន បន្ថែម​ថា «​រត់​ផាស់​អ៊ែ​ប​នេះ​មិន​អាច​រកបាន​ច្រើន​ដូច​ការងារ​ជា​មគ្គុទ្ទេសក៍​ទេ តែ​ត្រូវធ្វើ​ដើម្បី​ក្រពះ​» ។ លោក​បាន​បន្ត​ថា រត់​កង់​បី​ឥណ្ឌា​ក្នុង​មួយ​ថ្ងៃ គឺ​បាន​ច្រើន​បំផុត​ចន្លោះ​ពី ៣ ទៅ ៤ ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ព្រោះ​មាន​អ្នក​រត់​កង់​បី​ឥណ្ឌា​ដឹក​ភ្ញៀវ​ច្រើន​ពិបាក​នឹង​ប្រកួតប្រជែង។

​ងាក​មក​មើល​អ្នក​មគ្គុទ្ទេសក៍ ឯករាជ​ក្នុង​ខេត្តសៀមរាប​វិញ បងប្រុស សោ​ភ័ន្ត បាន​និ​យា​យា​ថា គាត់​មិន​ទាន់​មានការ​ងារ​ធ្វើ​ទេ​កំពុង​រក ហើយ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ ដោយសារ​តែ​ពុំ​មាន​ចំណូល​សោះតែ​ម្តង​ពី​ការងារ​ជាម​គ្គុ​ទេស​ទេសចរណ៍ ព្រោះ​មាន​ភ្ញៀវ​ទេស​ចរ​បរទេស​តិចតួច​បំផុត​ទៅ​លេង​កម្សាន្ត​ចាប់តាំងពី​ដើមឆ្នាំ ២០២០​នេះ ។

​លោក សោ​ភ័ន្ត បាន​និយាយ​ថា «​ចាប់តាំងពី​ខែកុម្ភៈ​មក​អ្នក​មគ្គុទ្ទេសក៍ និង​សេវាកម្ម​នានា ក្នុង​ខេត្តសៀមរាប​ស្ទើរតែ​ទាំងស្រុង​ត្រូវ​បាន​បិទ និង​គ្មាន​ការងារ​ធ្វើ ជា​ពិសេស​អ្នក​មគ្គុទ្ទេសក៍​ដែល​ពឹង​ផ្នែក​ទាំងស្រុង​ទៅ​លើ​ការ​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​កម្សាន្ត​» ។ លោក​បាន​បន្ត​ថា ពេល​នេះ គឺ​អត់​មាន​ចំណូលរ​ស់ពឹង​លើ​លុយ​សន្សំ​សល់​ពី​មុន​បាន​បន្តិចបន្តួច ហើយ​មិនដឹង​ថា អាច​ទប់ទល់​ដល់​ពេល​ណា​នោះ​ទេ ព្រោះ​លុយ​សន្សំ​មិន​មាន​សល់​ច្រើន​ឡើយ ខណៈ​មិន​ទាន់​រកបាន​ការងារ​ថ្មី​ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត​នោះ ។

​ងាក​ទៅ​បងប្រុស អាចារ្យ ដែល​ជា​អ្នក​មគ្គុទ្ទេសក៍​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ធ្វើការ​នេះ​ជិត ៥​ឆ្នាំ​ហើយ​នោះ​ក៏​បាត់បង់​ការងារ​ជាម​គ្គុ​ទេស​ទេសចរណ៍​ដែរ ដូច្នេះ​លោក​ត្រូវ​ងាក​មក​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន​អាហារ នៅ​ក្រុមហ៊ុន​មួយ​ដោយ​គាត់​បាន​ចាប់​យក​ការងារ​នេះ បន្ទាប់​ពី​គាត់​រក​ប្រាក់​ចំណូល​ពី​ការងារ​មគ្គុទ្ទេសក៍​លែង​បាន​ទាំងស្រុង​នា​ខែកុម្ភៈ​កន្លង​ទៅ ។

​ក្នុង​វ័យ ៣២​ឆ្នាំ បងប្រុស អាចារ្យ បាន​និយាយ​ថា «​ពេល​ខ្ញុំ​ធ្វើ​ជា​អ្នក​មគ្គុទ្ទេសក៍ មុន​ប្រទេស​មាន​វិបត្តិ​កូ​វី​ដ ១៩ នេះ ខ្ញុំ​អាច​រក​ប្រាក់​កម្រៃ​បាន​គួរសម ដោយ​មួយ​ថ្ងៃ​អាច​រកបាន​ខ្ទង់ ១០​ម៉ឺន​ទៅ ១៥​ម៉ឺន​រៀល​ដែរ ហើយ​ខ្ញុំ​ធ្វើ​ពី ២៧ ទៅ ២៨​ថ្ងៃ​ក្នុង ១​ខែ ។ ដូច​យើង​ដឹង​ស្រាប់​ហើយ អ្នក​មគ្គុទ្ទេស​ក៍​សឹងតែ ៩៧​ភាគរយ​ហើយ​ដែល​ជា​អ្នកធ្វើការ​តាម​ម៉ោង​ហើយ​នៅ​ពេល​ដែល​គ្មាន​ភ្ញៀវ​ទេសចរ គឺ​ដូច​ជា​មិន​មាន​ចំណូល​ចឹ​ង​ដែរ​» ។

​បន្ទាប់​ពី​មិន​មាន​ប្រាក់​ចំណូល​បងប្រុស​បាន​ចាប់ផ្តើម​ការងារ​ជា​អ្នក​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​នេះ​បាន​ប្រមាណ ៥​អាទិត្យ​ហើយ ។ ប៉ុន្តែ ៤​អាទិត្យ​ដំបូង​អាច​រកបាន​គួរសម ដល់​អាទិត្យ​ទី ៥​នេះ​មិនសូវ​បាន​ទេ ដោយ​បងប្រុស​និយាយ​ថា​អ្នក​ដឹក​ជញ្ជូន​ក្នុង​ក្រុមហ៊ុន​គាត់ មាន​ច្រើន​ជាង​តម្រូវការ​ដែល​គេ​ក​ម្ម៉​ង់​ម្ហូប ៕ អត្ថបទ​កាសែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ