ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​រ៉ឺ​ម៉ក​ដូច​កាត់​ជើង​ទាំង​ពីរ

3 ឆ្នាំ មុន

អ្នក​ភូមិ​អូរ​អណ្តូង​១​ក្នុង​សង្កាត់​ព្រែក​ប្រា​បាន​ថ្ងួច​ថ្នូរ​រអ៊ូរទាំ​ផង ភ័យ​ខ្លាច​ផង​ព្រោះតែ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ពេល​យប់​មិនសូវ​លស់​ថ្ងៃ ។ ពួក​អ្នកស្រុក​បាន​និយាយ​ថា ពី​មុន​មក​នៅ​ចំណុច​ដែល​គាត់​រស់នៅ​បាន​សុខសាន្ត​ណាស់ មិន​ដែល​មាន​បាតុភាព​អ្វី​កើតឡើង​ទេ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឱ្យ​តែ​ដល់​ពេល​យប់​ឡើង​ក្រុម​ចោរ​តែង​ធ្វើ​សកម្មភាព​លួច​នេះ លួច​នោះ បន្តិច​បាត់​នេះ បន្តិច​បាត់​នោះ​ស្ទើរតែ​រាល់ថ្ងៃ​គួរ​ឱ្យ​បារម្ភ​ណាស់…

អ្នក​ភូមិ​អូរ​អណ្តូង​១​ក្នុង​សង្កាត់​ព្រែក​ប្រា​បាន​ថ្ងួច​ថ្នូរ​រអ៊ូរទាំ​ផង ភ័យ​ខ្លាច​ផង​ព្រោះតែ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ពេល​យប់​មិនសូវ​លស់​ថ្ងៃ ។

ពួក​អ្នកស្រុក​បាន​និយាយ​ថា ពី​មុន​មក​នៅ​ចំណុច​ដែល​គាត់​រស់នៅ​បាន​សុខសាន្ត​ណាស់ មិន​ដែល​មាន​បាតុភាព​អ្វី​កើតឡើង​ទេ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឱ្យ​តែ​ដល់​ពេល​យប់​ឡើង​ក្រុម​ចោរ​តែង​ធ្វើ​សកម្មភាព​លួច​នេះ លួច​នោះ បន្តិច​បាត់​នេះ បន្តិច​បាត់​នោះ​ស្ទើរតែ​រាល់ថ្ងៃ​គួរ​ឱ្យ​បារម្ភ​ណាស់ ។

ជាក់ស្តែង​ដូច​កាលពី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា ភូមិ​អូរ​ណ្តូ​ង​១ ក្នុង​សង្កាត់​ព្រែក​ប្រា​ត្រង់​ចំណុច​ផ្លូវលំ​ចូល​ទៅ​រោងចក្រ​ទឹកកក​ឌុ​ង​វី​ង ម្តុំ​រោងចក្រ​ធ្វើ​នំ​បញ្ចុក ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ពី​ក្រុម​គ្រួសារ​មួយ​មាន​ប្រពន្ធ​កូន​ប្រកប​មុខរបរ​លក់​នំផ្លែអាយ ឯ​បុរស​ជា​ប្តី​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ខណៈ​ដែល​គាត់​ចត​ចាក់សោ​ទុក​នៅ​អែប​ជញ្ជាំង​ផ្ទះ​យ៉ាង​ត្រឹមត្រូវ ហើយ​ក្រុម​ចោរ​បាន​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​នេះ​ទៅ​ដោយ​សុវត្ថិភាព ។

បុរស​ម្ចាស់​រ៉ឺ​ម៉ក​បាន​និយាយ​ថា សព្វ​ថ្ងៃនេះ​គ្រួសារ​ប្តី​ប្រពន្ធ​គាត់​ឈ្លោះប្រកែក​គ្នា​ដោយសារ​តែ​ជំពាក់​លុយ​គេ ហើយ​ពេល​នេះ​ត្រូវ​បាត់​រ៉ឺ​ម៉ក​ទៀត ដូច​កាត់​ជើង​គាត់​ទាំង​ពីរ​ដូច្នោះ​ដែរ គឺ​ផ្តាច់​អាជីព​គាត់​តែ​ម្តង ។

អ្នក​ភូមិ​អូរ​អណ្តូង​១​បាន​សំណូមពរ​ទៅ​សមត្ថកិច្ច សូម​ឱ្យ​ជួយ​អន្តរាគមន៍​កម្ចាត់​ក្រុម​ចោរ​ទាំងនោះ​ផង ពួក​គាត់​រស់នៅ​មិន​បាន​សុខ​ទេ​រាល់​ថ្ងៃនេះ បើ​អស់លោក​នៅ​តែ​មិន​រវល់​សុខទុក្ខ​របស់​ពលរដ្ឋ មិន​ខ្វល់​នឹង​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ទៀត ច្បាស់​ជា​នឹង​ត្រូវ​ដំបង​អ្នកស្រុក​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ