ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាយ​ឯណា​បានឃើញ​! ស្រី​ស្អាត ណា​សា​ឌី​ស្លៀក​ឈុត​បែប​នេះ​ពេល​ទៅ​លេង​ទឹកដី​អង្គរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការី​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ស្រទាប់​យុវវ័យ និង​ជា​មនុស្ស​ស្រីរ​ស់រាយ​រាក់ទាក់ ណា​សា​ឌី កំពុង​តែ​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​នា​ពេល​បច្ចុប្បន្ន​នេះ ទៅ​លើ​ទេព​កោសល្យ​ជា​ពិធី​ការី​មាន​ទឹកដម​ស​ម្លែ​ង​ស្រទន់ ថ្មី​ៗ​នេះ​បា​នប​ង្អូ​ត​សម្រស់​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការី​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ស្រទាប់​យុវវ័យ និង​ជា​មនុស្ស​ស្រីរ​ស់រាយ​រាក់ទាក់ ណា​សា​ឌី កំពុង​តែ​ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​នា​ពេល​បច្ចុប្បន្ន​នេះ ទៅ​លើ​ទេព​កោសល្យ​ជា​ពិធី​ការី​មាន​ទឹកដម​ស​ម្លែ​ង​ស្រទន់ ថ្មី​ៗ​នេះ​បា​នប​ង្អូ​ត​សម្រស់​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ។

អតីត​ស្រី​ស្អាត Freshie Girl នៅ​ក្នុង​ឆ្នាំ​២០១៥ រូប​នេះ បាន​បង្ហាញ​សម្រស់​ពី​ធម្មជាតិ នៅ​ក្នុង​ទឹកដី​អង្គរ និង​បាន​ផ្តិត​យក​រូបភាព​យ៉ាង​ស្រស់​សោភា​ជា​ច្រើន​សន្លឹក ដោយនៅ​ក្នុង​នោះ នាង​ក៏​បាន​ជ្រើស​យក​ឈុត​ហែល​ទឹក​ព​ណ៍​ខ្មៅ ដែល​ទទួល​បានការ​ចាប់អារម្មណ៍ និង​ប្លែក​ភ្នែក​យ៉ាង​ខ្លាំង​ទៅ​ដល់ អ្នកគាំទ្រ ទៅ​លើ​រូបរាង​ដ៏​តូច​ត្រ​ឡឹ​ង និង​ឈរ​យ៉ាង​មាន​ភាព​ជឿជាក់​បែប​នេះ ។

យ៉ាងណាមិញ វា​មិន​ងាយ​នោះ​ទេ ដែល​ពិធី​ការី​វ័យក្មេង​រូប​នេះ​បង្ហាញ​សម្រស់​នៅ​ក្នុង​ឈុត​ហែល​ទឹក​បែប​នេះ នៅ​ក្នុង​បណ្តាញ​សង្គម ពីព្រោះ​កន្លង​អ្នកគាំទ្រ​តែងតែ​ឃើញ​ការ​ថតរូប​ស្អាត​ៗ និង​ការ​ជ្រើស​យក​សម្លៀក​បំពាក់​បែប​ធម្មតា​ទៅ​តាម​កម្មវិធី​តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នកគាំទ្រ​សរសើរ​យ៉ាង​ខ្លាំង ពី​ការ​ថែរក្សា​រាង និង​រូប​សម្រស់​របស់​នាង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចូល​នៅ​ក្នុង​ឆ្នាំ​២០២០ កន្លង​មកនេះ ស្រី​ស្អាត ណា​សា​ឌី​ទទួល​បាន​ប្រជាប្រិយភាព​ឡើង​វិញ ដោយនៅ​ក្នុង​នោះ​នាង​ក៏​ទទួល​បាន​ឱកាស​ការងារ​ធំ​ៗ​ដូច​ជា​ក្លាយជា​អគ្គរាជទូត​ផលិតផល​របស់​ក្រុមហ៊ុន​ធំ​មួយ និង​ក្លាយជា​តួឯក​នៅ​ក្នុង​ខ្សែ​ភាគ​យន្ត​បែប​យុវវ័យ​ផង​ដែរ ៕

កែសម្រួលដោយ