ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​មាន​ទឹកមាត់​លេប ស្រូវប្រាំង​ឆ្នាំ​នេះ​បាន​ថ្លៃ​៨០០​ទៅ​១២០០​រៀល​ក្នុង​មួយ​គីឡូក្រាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេល​នេះ​កសិករ​នៅ​តាម​តំបន់​នានា​បាន​នឹង​កំពុង​ប្រមូល​ផល​ស្រូវប្រាំង​យ៉ាង​សស្រាក់ សស្រាំ ។ តំបន់​ខ្លះ​បាន​ប្រមូល​ផល​និង​លក់​ស្រូវ ហើយ​តំបន់​ខ្លះ​ទៀត​កំពុង​ប្រមូល​ផល​និង​ត្រៀម​ប្រមូល​ផល ។ កសិករ​ហាក់​សប្បាយចិត្ត​ជាមួយ​ទិន្នផល​ស្រូវ​បាន​ល្អ ហើយ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ពេល​នេះ​កសិករ​នៅ​តាម​តំបន់​នានា​បាន​នឹង​កំពុង​ប្រមូល​ផល​ស្រូវប្រាំង​យ៉ាង​សស្រាក់ សស្រាំ ។ តំបន់​ខ្លះ​បាន​ប្រមូល​ផល​និង​លក់​ស្រូវ ហើយ​តំបន់​ខ្លះ​ទៀត​កំពុង​ប្រមូល​ផល​និង​ត្រៀម​ប្រមូល​ផល ។

កសិករ​ហាក់​សប្បាយចិត្ត​ជាមួយ​ទិន្នផល​ស្រូវ​បាន​ល្អ ហើយ​អះអាង​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ក៏​លក់​បាន​ថ្លៃ​គួរសម​ទៀត​ផង​។

លោក លាម សាលី ប្រធាន​សហគមន៍​កសិករ​កំពង់​គោ ខេត្តកំពង់ធំ​ឲ្យ​ដឹង​ថា ស្រូវ​សែន​ក្រអូម​នៅ​ពេល​នេះ​លក់​បាន​ថ្លៃ ១២០០​រៀល ក្នុង​មួយ​កី​ឡូ​ក្រាម ចំណែក​ស្រូវ​អូ​មឹ​ម​ឬ​៥៤៥១ លក់​បាន​តម្លៃ​ជាង​៨០០​រៀល ។

លោក លាម សាលី ឲ្យ​ដឹង​ថា កសិករ​នៅ​ក្នុង​សហគមន៍​របស់​លោក​សប្បាយ​រីករាយ​ជាមួយ​ទិន្នផល និង​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ ។

សហគមន៍​កសិករ​កំពង់​គោ មាន​ផ្ទៃដី​ដាំ​ស្រូវ​ប្រមាណ​១០០​ហិ​កតា និង​មាន​សមាជិក​៣០​នាក់ ។ ជា​មធ្យម​ពលរដ្ឋ​ប្រមូល​ផល​បាន​៤​តោន នៅ​ក្នុង​១​ហិ​កតា ។ សហគមន៍​បង្កើត​នៅ​ចុងឆ្នាំ​២០១៦ ។

លោក លាម សាលី ថា​ការ​ចងក្រង​សហគមន៍​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា បាន​ផ្តល់​ព័ត៌មាន​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការ​ស្វែងរក​ទីផ្សារ​ឲ្យ​កសិករ ។ «​ចាប់ពី​បង្កើត​សហគមន៍​មក​យើង​បាន​អប់រំ​សមាជិក​ពី​ការ​ដាំ​ដុះ​ដោយ​ប្រើ​ជីសរីរាង្គ ហើយ​យើង​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី ដែល​នាំ​ឲ្យ​ខូចគុណភាព​ដី និង​ធ្វើ​ឲ្យ​កសិក​ផល​លក់​បាន​ថោក​» ។

លោក​បាន​បញ្ជាក់ ប្រធាន​សហគមន៍​កំពង់​គោ​ថា ការ​ប្រើប្រាស់​ជីគីមី​នៅ​ក្នុង​សហគមន៍​របស់​លោក​បាន​កាត់​បន្ថយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នៅ​ពេល​ការ​ប្រើប្រាស់​ជីសរីរាង្គ​កាន់តែ​ច្រើន ទីផ្សារ​លក់​កសិផល​នៅ​ក្នុង​សហគមន៍​បាន​កាន់តែ​ងាយស្រួល ។

លោក​ថា មាន​ក្រុមហ៊ុន​ចំនួន​ពីរ​បាន​ចូល​ទៅ​ចុះ​កិច្ចសន្យា​ទិញ​ស្រូវ​ពី​សហគមន៍​លោក​នៅ​ពេល​មានការ​ដុះ​ដាំ​ដោយ​ជីសរីរាង្គ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​លំនឹង​ក្នុង​ការ​ដាំ​ដុះ ។ ការ​ដាំ​ដុះ​ដែល​មាន​កិច្ចសន្យា​ទិញ​កសិផល​ទោះ​ក្នុង​កាលៈទេសៈ​ណាក៍ដោយ​ក៏​ស្រូវ​មិន​ធ្លាក់​ថ្លៃ​នោះ​ឡើយ​។

ចំណែក​កសិក​នៅ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថា នៅ​ទីនោះ​កសិករ​ខ្លះ​បាន​ប្រមូល​ផល​ស្រូវប្រាំង​ហើយ ចំ​ណែ​កសិក​ខ្លះ​ទៀត​មិន​ទាន់​ប្រមូល​ផល​ទេ ។ នៅ​បន្ទាយ​មាន​ជ័យ​កសិករ​និយម​ដាំ​ស្រូវ​៥៤៥១ ។ តម្លៃ​ស្រូវ​៥១៤៥​កសិក​លក់​បាន ៨០០​រៀល​ក្នុង​គីឡូក្រាម ។

អ្នកស្រី​មុំ មាន​ដី​៨​ហិ​កតា បាន​ប្រមូល​ផលកាល​ពី​ស​ប្តា​ហ៍​មុន​។ ទិន្នផល​ស្រូវ​គាត់​បាន​ប្រមាណ​៥​តោន​ក្នុង​មួយ​ហិ​កតា​។ «​ស្រូវ​ឆ្នាំ​នេះ​បាន​ថ្លៃ ខ្ញុំ​លក់​ស្រូវ​អស់ហើយ លក់​ទាំង​សើម មាន​ឈ្នួ​ញ​គេ​ចុះ​មក​ទិញ​ផ្ទាល់​» ។

កាល​ឆ្នាំ​២០១៩ ទិន្នផល​ស្រូវ​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១០,៨៨ លាន​តោន ។ ខេត្តព្រៃវែង​បាត់ដំបង តាកែវ បន្ទាយ​មាន​ជ័យ និង​ខេត្តកំពង់ធំ ជា​ខេត្ត​ផលិត​ស្រូវ​បាន​ច្រើន​ជាងគេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ