ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ដែល​តដៃ​ជាមួយ​សមត្ថកិច្ច ក្នុង​​​ពេល​ចុះ​អនុវត្ត​ដីកា នៅ​ដើរហើរ​ក្រៅ​​ប្រព័ន្ធ​ច្បាប់​នៅឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ស្ត្រី​ជើងកាង​មួយ​រូប​បាន​តដៃ និង​ក្របួច.​ក​អាវ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​ក្រសួងមហាផ្ទៃ ក្នុង​ពេល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា…

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ស្ត្រី​ជើងកាង​មួយ​រូប​បាន​តដៃ និង​ក្របួច.​ក​អាវ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​ក្រសួងមហាផ្ទៃ ក្នុង​ពេល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ពី​បទ​គំរាមកំហែង ជេរ​ប្រមាថ​​សាធារណៈ​តាម​ហ្វេ​ស​ប៊ុកនា​ពេល​កន្លង​ទៅ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អ្នក​រត់ការ​ឲ្យ​រួចខ្លួន​នោះ នៅ​ដើរហើរ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅឡើយ មិន​ព្រម​ចូល​តុលាការ​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន ខណៈ​ដីកា​បញ្ជា​នេះ មាន​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​។

ជនសង្ស័យ​ជា​ស្ត្រី មាន​ចរឹក​ដូច​ស្រី​ជើងកាង​នោះ​មានឈ្មោះ យឹ​ម អេ​ង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ប្រវាយប្រតប់​​ជាមួយ​សមត្ថកិច្ច​នគរបាល ខណៈ​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្សារ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

មិន​ទាន់​ទាំង​ចូលខ្លួន​តាម​ដីការ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ឲ្យ​ចូលខ្លួន​ផង​នោះ ស្រាប់តែ​មាន​មន្ត្រី​ម្នាក់​បាន​រត់ការ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ត្រី​រូប​នេះ​រួច​ផុត​ពី​ទោស ដែល​ស្ត្រី​រូប​នេះ​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​ទៅ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ​ច្រើន​នោះ ហើយ​ជាង​នេះ​ទៅ​ទៀត​ស្ត្រី​រូប​នេះ នៅ​បន្ត​មាន​សេរីភាព ដើរ​អួត​ក្អេងក្អាង ប្រាប់​អ្នក​ដទៃ​ថា ខ្លួន​មាន​ខ្នង​ធំ​ហើយ​តុលាការ និង​នគរបាល​មិន​ហ៊ាន​ធ្វើ​អ្វី​ដល់​គេ​នោះ​ទេ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ កន្លង​ទៅ​ថ្មី​ៗ​នេះ ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ក្រសួងមហាផ្ទៃ​បាន​ចុះ​នាំ​ខ្លួន​ស្ត្រី​ដែល​មានឈ្មោះ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មាន​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ឈ្មោះ​ឡេ​ង ម៉ូ​វ អាយុ​៦៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​បាត់ដឹង​ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ខណៈ​ដែល​នគរបាល​ចុះ​អនុវត្ត​ដីកា​ស្ត្រី​រូប​នេះ និង​ប្តី​ រួម​ទាំង​បក្សពួក​បី​បួន​នាក់​ទៀត​មក​ស្រែក​ឲ្យ​សមត្ថកិច្ច និង​រារាំង​កម្លាំង​សមត្ថកិច្ច​ជាដើម​នោះ​។

យោង​តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នេះ បាន​ជេរ​ប្រមាថ និង​គំរាម​កំហែង​ជា​សាធារណៈ​ដល់​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​ចាស់ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ ហើយ​ស្ត្រី​ម្នាក់​នេះ​ក៏​ជា​អ្នកមាន​រឿងអាស្រូវ​ជា​ច្រើន​ទាក់ទង​នឹង​ករណី​ដីធ្លី​ផង​ដែរ​៕ ដោយសហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ