ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ គ្រូបង្វឹក​ប្រដាល់​គុន​ខ្មែរ​លោក​អេ ភូ​ថង និង​ប្អូនប្រុស កំពុង​ជួប​ទុក្ខ​ធំ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​របស់​គណនី​ហ្វេ​ក​ប៊ុ​ក​របស់​គ្រូបង្វឹក​ប្រដាល់​គុន​ខ្មែរ លោក អេ ភូ​ថង បាន​បង្ហាញ​នូវ​រូបថត​មួយ​សន្លឹក​របស់​លោក និង​ប្អូនប្រុស អង្គុយ​អម​សងខាង​សព​ម្ដាយ​របស់​លោក ដោយ​ភ្ជាប់​ជាមួយនឹង​សារ​ខ្លី​ដ៏​គួរ​ឱ្យ​សង្វេគ​នា​មុន​នេះ​បន្តិច…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​បង្ហោះ​របស់​គណនី​ហ្វេ​ក​ប៊ុ​ក​របស់​គ្រូបង្វឹក​ប្រដាល់​គុន​ខ្មែរ លោក អេ ភូ​ថង បាន​បង្ហាញ​នូវ​រូបថត​មួយ​សន្លឹក​របស់​លោក និង​ប្អូនប្រុស អង្គុយ​អម​សងខាង​សព​ម្ដាយ​របស់​លោក ដោយ​ភ្ជាប់​ជាមួយនឹង​សារ​ខ្លី​ដ៏​គួរ​ឱ្យ​សង្វេគ​នា​មុន​នេះ​បន្តិច គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ថា « ម្ដាយ​ខ្ញុំ​បាន​ទៅ​ចោល​ខ្ញុំ​ហើយ​»​។ នេះ​គឺជា​ការ​បាត់បង់​សមាជិក​ក្នុង​គ្រួសារ​មួយ​ដ៏​សំខាន់ ខណៈ​ដែល​លោក​ក៏​ត្រូវ​គេ​ដឹង​ថា មិនមែន​ជា​កីឡាករ​ដែល​មាន​ជីវភាព​ធូរធា​ផង​។

យ៉ាងណា​ក្ដី តាម​រយៈ​រូបថត​មួយ​សន្លឹក​នេះ លោក​មិន​ទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ​ថា ម្ដាយ​របស់​លោក​ទទួលអនិច្ចកម្ម​ដោយសារ​អ្វី​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​តាម​រយៈ​សារ​ខ្លី​នេះ​គឺជា​ការ​ផ្ដល់​ដំណឹង​មរណទុក្ខ​របស់​ម្ដាយ​លោក​ជូន​ទៅ​ដល់​បងប្អូន សាច់ញាតិ និង​អ្នកគាំទ្រ ឱ្យ​បានដឹង​អំពី​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នេះ​។

យ៉ាងណាមិញ ក៏​ឃើញ​មាន​មិត្ត​រួម​អាជីព និង​បណ្ដា​ហ្វេ​ន​ៗ​ជា​ច្រើន​របស់​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ដ៏​ល្បី​រូប​នេះ បង្ហោះ​សារ​រំលែក​ទុក្ខ និង​លើកទឹកចិត្ត​ដល់​លោក​ជា​ហូរហែ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ