ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពី​ផ្ទះ​២​ថ្ងៃ លុះ​ឃើញ​​វិញ​ផ្អើល​ពេញ​ក្រុម​ហ៊ុន​​ចិន

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​​សាកបុរស​ម្នាក់​ត្រូវ​​បាន​​ប្រទះ​ឃើញ​​​នៅ​ក្នុង​ព្រៃ​​​ក្នុង​ស្រុក​សំបូរ ​(បរិវេណ​ដី​វិនិយោគ) ​របស់​ក្រុមហ៊ុន​ចិនមួយ​កន្លែង ដោយ​បូ​លិ​ស​កំណត់​ថា «ការ​ស្លាប់​​​​របស់​ជនរង​គ្រោះ គឺជា​ករណី​អំពើ​ឃាត​កម្ម​»។ សពជនរង​គ្រោះខាងលើ មាន​​ឈ្មោះ​ណូ…

ខេត្តក្រចេះ​ ៖ ​​សាកបុរស​ម្នាក់​ត្រូវ​​បាន​​ប្រទះ​ឃើញ​​​នៅ​ក្នុង​ព្រៃ​​​ក្នុង​ស្រុក​សំបូរ ​(បរិវេណ​ដី​វិនិយោគ) ​របស់​ក្រុមហ៊ុន​ចិនមួយ​កន្លែង ដោយ​បូ​លិ​ស​កំណត់​ថា «ការ​ស្លាប់​​​​របស់​ជនរង​គ្រោះ គឺជា​ករណី​អំពើ​ឃាត​កម្ម​»។

សពជនរង​គ្រោះខាងលើ មាន​​ឈ្មោះ​ណូ បញ្ញា អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ត្រូវ​​គេ​ប្រទះ​ឃើញ​ក្នុង​ព្រៃ ​បរិវេណ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន គូ​ស៊ី​ម៉ែ​ន​ ស្ថិត​ក្នុងស្រុក​សំបូរ កាលពី​យប់​ថ្ងៃ​ទី​២២ ​មិថុនា ក្រោយ​ពី​ជន​រង​គ្រោះ​បាន​បាត់​ចេញពីផ្ទះ​អស់​​២​ថ្ងៃមកនោះ ​។

តាមប្រភពពីស្ត្រី​ជា​ប្រ​ព​ន្ធ​​ឈ្មោះ វន មុំ អាយុ​៤៧​ឆ្នាំ បាន​ប្រាប់​​ថា ប្តី​​គាត់​បាន​បាត់​ចេញពីផ្ទះ​តាំងពី​ថ្ងៃ​ទី​២០ ខែមិថុនា​ ។ ក្រោយ​ពេល​បាត់​ខ្លួន​ គាត់​ក៏​បាន​ប្តឹង​ទៅ​មេភូមិ​ឲ្យ​ជួយ​ស្វែ​ករក​។​ លុះដល​យប់​ថ្ងៃ​ទី​២២ ​មិថុនា ក៏​មានការ​ប្រទះ​ឃើញ​សាកសព​​ប្តីគាត់​នៅ​ក្នុង​ព្រៃ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​ចិន ​។

ជុំវិញ​ការ​ស្លាប់​របស់​បុរស​រង​គ្រោះ​នេះ ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរបានកំណត់​ថា ជា​ករណី​ឃាតកម្ម​មួយ​។ សាកសព​បុរស​រង​គ្រោះមាន​ស្នាម​ជាំ​លើ​កិ​ញ្ចឹ​ង​.​ក​និង​នៅ​លើចិញ្ចើម​។ នគរបាល​ស្រុក​សំបូរ បញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ នគរបាល​កំពុង​តែ​ដុតដៃដុតជើង ស្រាវជ្រាវរ​មុខសញ្ញា​ប្រព្រឹត្ត​ ។

អត្ថបទសរសេរ ដោយ