ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​លក់​ឥណទាន​កាបូន​ឲ្យ​ក្រុមហ៊ុន​ធំ​ពីរ​នៅ​អា​មេ​រិ​កបាន​ថវិកា​១១,៦ លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ​ថា រហូត​មក​ទល់​នឹង​ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​បាន​លក់​ឥណទាន​កាបូន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ​ថា រហូត​មក​ទល់​នឹង​ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​បាន​លក់​ឥណទាន​កាបូន ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា​ចំនួន​១១,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រសារ​ព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ​ថា «​មក​ទល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន​រហូត​ដល់​ប្រមាណ ៤១​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ​៧,៣ លាន ហិ​កតា​ដែល​ក្នុង​នោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៩​កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២៦០ នាក់ ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា​បាន និង​កំពុង​ឈរជើង​ការពារ​» ។

កម្ពុជា​បាន​លក់​ឥណទាន​កាបូន ដំបូង​នៅ​ឆ្នាំ ២០១៦ ។ នេះ​បើ​តាម​លោក នេត្រ ភ័​ក្ត្រា ។ ក្នុង​ប្រទេស​កម្ពុជា ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០​ភាគរយ នៃ​ផ្ទៃ​ប្រទេស​ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ហើយ​មាន​តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ ។

លោក​បាន​គូសបញ្ជាក់​ថា ជាទី​តាំង​មួយ ក្នុង​ចំណោម​ទីតាំង​៣ ដែល​កម្ពុជា​លក់​កាបូន​បាន ក្នុង​នោះ​ក៏​មាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខាងត្បូង ។

លោក​នេត្រ ភក្ត្រា បន្ត​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងបរិស្ថាន​តាម​រយៈ​ការ​លក់​ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ថវិកា​ដែល​បាន​មក​ទាំងនោះ ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការ​បង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ ការពារ​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ ។ ទន្ទឹម​នឹង​នេះ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផង​ដែរ​» ។

ប្រទេស​កម្ពុជា​បាន និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេង​ៗ​ទៀត ដើម្បី​បន្ត​ទិញ​ឥណទាន​កាបូន​នេះ​បន្ថែម​ទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ដែល​កម្ពុជា​មាន នៅ​សេសសល់​បរិមាណ​ច្រើន ។ ហើយ​ប្រទេស​កម្ពុជា​សង្ឃឹមថា នឹង​អាច​លក់​ឥណទាន​កាបូន ន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ