ប្រុសសង្ហាបើកឡានទំនើប​បុកគេហើយ​ប្រុងរត់​ផង?


រាជធានីភ្នំពេញ ៖ បុរស​សង្ហា​ម្នាក់​សង្ស័​យស្រវឹងស្រា​ បាន​បើករថយន្ត​RangRover​​មួយ​គ្រឿង ក្នុង​ល្បឿន​​លឿន​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​ដឹក​បន្លែ​​ពលរដ្ឋចត​ស្ងៀម​នៅ​មុខ​ក្លោ​ង​ទ្វារ អគារ​ឡាក់​គី​ស្តា ពីក្រោយ
បណ្តាល​អោយ​រង​ការ​ខូចខាត​តិចតួច ​និងបណ្តាល​អោយ​ស្ត្រី​ម្នាក់ឈរ​នៅ​ជិត​រ៉ឺ​ម៉ក​នោះ រង​របួសធ្ងន់​ត្រង់​ជើង​ម្ខាង ។ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ទទួលខុសត្រូវ​ទេ បែរជា​បើក​គេចខ្លួន​ទាំង​រថយន្ត​បែក​កង់​រហូត ដល់​រង្វង់​មូល​ចេ​ន​ឡា ទៅ​មុខ​លែង​រួច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ជាប់​ទាំង​រថយន្ត នឹង​អ្នកបើក​ បង្ក​​​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១២និង៣០​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី២៣ មិថុនា នេះ នៅ​ចំណុច​​ផ្លូវ​217 សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

រថយន្ត​បង្ក​ម៉ាក​RangRover ស៊េរី​ឆ្នាំ​2014 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BF-1768 បើកបរ​ដោយ​បុរស​វ័យក្មេង​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។ យោង​តាម​ប្រភព​​​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេលកើ​តហេតុ​ រ៉ឺ​ម៉ក​ដឹក​បន្លែ​មួយ​គ្រឿង​ចត​ស្ងៀម​នៅ​តាម​បណ្ដោយ​ផ្លូវ​217 ទល់មុខ​នឹង​ក្លោ​ង​ទ្វារ អគារ​ឡាក់​គី​ស្តា ខណៈនោះ​ក៏​មាន​រថយន្ត​បង្ក​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​នោះ​មក ក្នុង​ល្បឿន​លឿន​មក​បុក​កៀរ​រឺ​ម៉ក​នោះ​ពីក្រោយ​បណ្តាល​អោយ​រង​ការ​ខូចខាត​តិចតួច ​ត្រូវ​ស្ត្រី​ម្នាក់​ដែល​ឈរ​ក្បែរ​នោះ​បណ្តាល​អោយ​រង​របួសធ្ងន់​ត្រង់​ជើង​ម្ខាង ចំណែក​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​ទាំង​រថយន្ត​ខូចខាត​ខាត នឹង​បែក​កង់​មុខ​ខាងស្តាំ រហូត​មក​ដល់ មុខ​មជ្ឈមណ្ឌល​ចេ​ន​ឡា កែង​ផ្លូវ​ព្រះ​មុនី​វង្ស ទៅ​មុខ​លែង​រួច​ទើប​ប្រជាពលរដ្ឋ​ឃាត់​រថយន្ដ​បង្ក​ជាប់ រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ញាតិ​នាំ​ទៅ​ព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ វិសាល​សុខ​នៅ​ក្បែរ​នោះ ចំណែក​រថយន្ត​បង្ក ក៏​បាន​ច​ចារ​គ្នា​ជាមួយ រឺ​ម៉ក​រង​គ្រោះ ដោយ​ខាង​ជន​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​500​ដុល្លារ​ ដើម្បី​ជួសជុល​រឺ​ម៉ក នឹង​ព្យាបាល​របួស ចំណែក​រថយន្ត​បង្ក​ក៏​ព្រម​សង បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ