ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ ស្រី​វង កាត់​តែ​ខ្លោចចិត្ត ដែល​មិន​អាច​មក​បុណ្យ​ឪពុក​លើក​ចុង​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មរណភាព​របស់​អ្នក​មានគុណ លោកពូ លាវ ខាត់ ដែល​បាន​ចែក​ឋាន​ទៅ​វ័យ​៦៧​ឆ្នាំ បង្ក​ឱ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស មានការ​សោកស្តាយ​រលីងរលោង​ទឹកភ្នែក…

រាជធានី​ភ្នំពេញ ៖ មរណភាព​របស់​អ្នក​មានគុណ លោកពូ លាវ ខាត់ ដែល​បាន​ចែក​ឋាន​ទៅ​វ័យ​៦៧​ឆ្នាំ បង្ក​ឱ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស មានការ​សោកស្តាយ​រលីងរលោង​ទឹកភ្នែក មិន​តិច​ទេ ព្រោះតែ​អាណិត​ត្រកូល​ខាត់​។ យ៉ាងណាមិញ ខាត់ ស្រី​វង រឹតតែ​តឹងតែង ព្រោះ​ពេល​វេលា​​ដ៏​តឹងតែង បែរជា​មិន​អាច​ជួប​លោកឪពុក​របស់​ខ្លួន​បាន ទាំង​អារម្មណ៍​ពិត​ពិបាកធ្វើ នឹង​ទទួលយក​ណាស់ ។

ក្នុង​ចំណោម​បងប្អូន​ទាំង​៩​នាក់​របស់​លោក​អ៊ុំ លាវ ខាត់ គឺ​មាន​តែ ខាត់ ស្រី​វង ម្នាក់​គត់ ដែល​បាន​​ចាកចោល​សិល្បៈ ហើយ​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​កតាម​ប្តី និង​មាន​កូនចៅ​នៅ​ទីនោះ​។ នា​ពេល​ទទួល​ដំណឹង​ដ៏​រន្ធត់​អកុសល​ស្តី​ពី​លោកឪពុក​លាចាក​លោក ខាត់ ស្រី​វង ក៏​សោក​សង្រែក​យំ​ពី​នាយ​សមុទ្រ ទន់​កាយ​មិន​តិច​នោះ​ទេ​។

នាង​ប្រហែលជា​នឹកឃើញ​រឿងរ៉ាវ​ជា​ច្រើន​ជាមួយ​ឪពុក មិន​ចាញ់​បងប្អូន​នោះ​ឡើយ​។ អ្វី​ដែល ស្រី​វង មិន​អាច​មក​បុណ្យ ដើម្បី​ក្រាប​សំពះ​ខមាទោស លោកឪពុក​ដ៏​មហិមា​បាន គឺ​ប្រហែលជា​មក​ពី​បញ្ហា​ជំងឺ​មេរោគ​កូ​វី​ដ​១៩ បន្ត​នៅ​មានការ​វាយលុក​នៅ​សហរដ្ឋអាមេរិក​។

ម្ល៉ោះហើយ ជើងហោះហើរ​មួយ​ចំនួន​អាច​បន្ត​បិទ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដំណើរ​រាំងស្ទះ​មួយ ដ៏​តាន​តឹង​បំផុត​ក្នុង​ជីវិត ស្រី​វង នា​ពេល​នេះ​។ នេះ​ជា​ការ​តក់ស្លុត​មួយ​របស់​ត្រកូល​ខាត់ ដែល​ជា​ការ​នឹក​ស្មាន​មិន​ដល់ ព្រោះ​ស្នាមញញឹម​កក់ក្តៅ ធ្លាប់តែ​មាន​ឱ្យ​គ្នា​ក្នុង​ត្រកូល​គ្រួសារ​។ ពិត​ណាស់​អ្វី​ៗ ជួប​ហើយ មិន​បែក​នោះ​ទេ​។

គួរ​បញ្ជាក់​ថា លោក លីវ ខាត់ ក៏​ជា​សិល្បករ​ជើង​ចាស់​លើក​ស្ទួយ​សិល្បៈ​ភ្លេងខ្មែរ​យូរ​មក​ហើយ​ដែរ ។ លោកតា​បាន​បាត់បង់​ជីវិត​ក្នុងផ្ទះ​ថ្មី​ដែល​កូន​បង ខាត់ សុ​ឃី​ម ផ្តល់​ធ្វើ​ជូន ទើប​រួចរាល់​៣​ខែ​។ ក្នុង​ចំណោម​កូន​ទាំង​៩​នាក់ និង​ភរិយា គ្មាន​អ្នក​ណា​ទាន់ដង្ហើម​របស់​លោកតា​ឡើយ ព្រោះ​តែ​ជំងឺ​គាំងបេះដូង​។ ហើយ​ពេល​នេះ​សព​ឪពុក ខាត់ សុ​ឃី​ម និង បូជា​នា​ថ្ងៃ​ពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នា​ស្រុក​កំណើត​តែ​ម្តង ក្បែរ​ជើងភ្នំ​បា​សិទ្ធ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ