ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​អាច​ទៅ​មើល​ឈ្មោះ​តាម​សាលាឃុំ​-​សង្កាត់​ទទួល​ប្រាក់​ឧបត្ថម្ភ​ចាប់ពី​ថ្ងៃនេះ​ទៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពល​ក្រី​ក្រី​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ខិត​ជិត​មក​ដល់ រដ្ឋមន្ត្រី​ក្រសួងផែនការ លោក ឆាយ ថន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​សមធម៌ និង​បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​នៅ​តាម​សាលាឃុំ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពល​ក្រី​ក្រី​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ខិត​ជិត​មក​ដល់ រដ្ឋមន្ត្រី​ក្រសួងផែនការ លោក ឆាយ ថន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​សមធម៌ និង​បាន​សំណូមពរ​ឲ្យ​ពលរដ្ឋ​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​នៅ​តាម​សាលាឃុំ សង្កាត់ ដើម្បី​ទទួល​បាន​ប្រាក់​ពី​រដ្ឋាភិបាល​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ប័ណ្ណ​សមធម៌​មាន​សុពលភាព និង​ប័ណ្ណ​សមធម៌ ដែល​ទើប​ផ្តល់​ជូន​នា​ពេល​នេះ ទៅ​ផ្ទៀងផ្ទាត់ និង​ចុះ​ឈ្មោះ​នៅ​សាលាឃុំ សង្កាត់ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩» ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ មិថុនា ម្សិលមិញ បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ចំណាយ​ថវិការដ្ឋ​ប្រមាណ​២៥​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ ដើម្បី​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ជាង ៦០​ម៉ឺន​គ្រួសារ អំឡុង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ ។ អនុ​ក្រិ​ត្យ​ស្តី​ពី​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ បញ្ជាក់​ថា ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​សមធម៌ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ចន្លោះ​ពី​១៦ ០០០ រៀល​ទៅ ១២០ ០០០​រៀល​ក្នុង​មួយ​ខែ តាម​ប្រភេទ​ក្រ ដែល​មាន​ក្រ​១​និង​ក្រ​២ ។

សម្តេច​នឹង​ប្រកាស​កម្មវិធី​ផ្តល់​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៤ មិថុនា​ស្អែក​នេះ ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​ខេត្តតាកែវ ចុង​ស​ប្តា​ហ៍​មុន​លោក​ឆាយ ថន បាន​ប្រាប់​ពលរដ្ឋ​ថា ប្រសិនជា​ប្រជាជន​ក្រីក្រ មិន​បាន​យក​ប័ណ្ណ​សមធម៌​ទៅ​ចុះ​ឈ្មោះ​នៅ​សាលាឃុំ សង្កាត់ នឹង​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទេ ។

ចំពោះ​ប្រជាជន​ក្រីក្រ​ដែល​បាន​សម្ភាស និង​កំណត់​ជា​គ្រួសារ​ក្រីក្រ​ក្រោយ ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ នឹង​ត្រូវ​ទួល​បាន​សមធម៌ និង​ប្រាក់​ឧបត្ថម្ភ​នៅ​ពេល​បន្ទាប់ ។ លោក​អះអាង​ថា «​ជា​គោលការណ៍​រាជរដ្ឋាភិបាល​មិន​បោះបង់​ចោល​នរណា​ម្នាក់​ឱ្យ​នៅ​ឯការ​នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ