ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អើតឡឺមៗ​​រំលងអធ្រាត្រ​មុខផ្ទះគេ ចាប់​វ៉ៃខ្នោះភ្លាម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ម្ចាស់ផ្ទះ​រួម​ជាមួយ​ប្រជាពលរដ្ឋបាន​ឃាត់ខ្លួន​​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ បន្ទាប់​ពី​ធ្វើសកម្មភាព​ប្រុង​​ឆ្កឹះសោ​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​មិថុនា នេះ ​នៅទល់​និង​ផ្ទះសំណាក់​មួយកន្លែង ផ្លូវ​បេតុង…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ម្ចាស់ផ្ទះ​រួម​ជាមួយ​ប្រជាពលរដ្ឋបាន​ឃាត់ខ្លួន​​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១ បន្ទាប់​ពី​ធ្វើសកម្មភាព​ប្រុង​​ឆ្កឹះសោ​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣​មិថុនា នេះ ​នៅទល់​និង​ផ្ទះសំណាក់​មួយកន្លែង ផ្លូវ​បេតុង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ឈ្មោះ អ៊ិ​ន ឧត្តម ហៅ​ចិន អាយុ​២០​ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់​ការ​ផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។ សមត្ថកិច្ចដកហូតសោ​​តាន់​១​ដុំ និង​កង់​កញ្ចាស់​មួយ​គ្រឿង ។ តាម​សម្ដី បុរស​ជា​ម្ចាស់ផ្ទះ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​រូប​លោក ត្រឡប់​មក​ពី​ហូប​អី​ជាមួយ​មិត្ត​ភ័ក្ដិ លុះ​មក​ដល់​ជិត​ផ្ទះ​ក៏ឈប់​រថយន្ដ ហើយ​សំឡឹង​ឃើញ បុរស​ជា​ជន​សង្ស័យ កំពុង​តែ​ជិះ​កង់ ឈប់​នៅ​មុខ​ផ្ទះ ដោយ​សកម្មភាព​អើត​ឡឺមងាកឆ្វេង​ស្ដាំ ។

ដោយ​ឃើញ​សភាព​មិន​ស្រួល រូប​គាត់​បាន​ទូរ​សព្ទ័ប្តឹង​សមត្ថកិច្ចឱ្យ​មក​ដល់​ផ្ទះក៏បាន​ឃាត់ខ្លួន បុរស​ខាងលើ សួរនាំ​ឆែកឆេរ​ ស្រាប់តែ​រក​ឃើញ​នូវឧបករណ៍​សម្រាប់ ឆ្កឹះ​សោមួយ​ដុំនៅ​ក្នុង​ខ្លួន ទើប​ប្រគល់​អោយ​សមត្ថកិច្ចយក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​១​តែ​ម្តង ។ដោយឡែក​ ជនសង្ស័យ​វិញ បាន​និយាយ​ថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ តែ​ត្រូវ​បាន​គេ​ចាប់ ហើយ​ចោទ​ថា ចូល​បត់ជើងធំ​ដាក់​ផ្ទះ គេ​និង​ប្រើប្រាស់​គ្រឿងញៀន​ថែមទៀត​។

អត្ថបទសរសេរ ដោយ