សម្រេចឃុំខ្លួនប្រពន្ធ ឯប្តីជើងខ្លាំង​កំពុង​រត់​​គេច​ខ្លួន


រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​អស់​រយៈពេល​២​ថ្ងៃ លើ​ស្ត្រី​ម្នាក់​ជា​ថៅកែ​ទូក​ដឹក​ភ្ញៀវ​ទេសចរកម្សាន្ត​លើ​ផ្ទៃ​ចតុមុខ នារ​រសៀល​ថ្ងៃ​ទី​២២ ​មិថុនា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​នោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​.​ដែល​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដ​ទៃ ។

ជន​ត្រូវ​ចោទ​ឈ្មោះ ហ៊ុន ចាន់​លក្ខ ភេទ​ស្រី អាយុ​៥១ ឆ្នាំ មុខរបរ ថៅកែ​ទូក​ទេសចរណ៍ ស្នាក់នៅផ្ទះ​លេខ​៥ ផ្លូវ​លេខ​១៧ ភូមិ​៨ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ចំណែក​បុរស​ដែល​ជា​ប្តីជា​ជើង​ខ្លាំង​ ចាប់​បំផ្លិចបំផ្លាញ​ទូក​ភាគី​ម្ខាង​ទៀត តាម​ក្នុង​រូបភាព​វី​ដេ​អូ​ត្រូវ​បាន​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ព្រោង​ព្រាត មាន​សកម្មភាព​យ៉ាង​សាហាវ​បំផុត បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ ។

តែ​ទោះជា​យ៉ាងណា បុរស​រូប​នោះ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ទៅ​សមត្ត​កិច្ច​ឲ្យ​តាម​ចាប់ខ្លួន ដើម្បី​នាំ​មក​ផ្តន្ទាទោស​ទៅ​តាម​បទល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត​ផង​ដែរ ។ ​សូមរំលឹកថា៖ ទូក​ទេសចរណ៍​២គ្រឿង​បើក​បុក​​គ្នា ភ្ញៀវ​ស្លន់​ស្លោ​គ្រប់គ្នា​

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ