ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sergio Aguero អាច​នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​នេះ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Pep Guardiola បង្ហាញ​ក្តី​បារម្ភ​ថា ខ្សែប្រយុទ្ធ Sergio Aguero អាច​នឹង​អវត្តមាន​រហូត​បញ្ចប់​រដូវ​កាល​នេះ…

ប្រទេស​អង់គ្លេស ៖ លោក Pep Guardiola បង្ហាញ​ក្តី​បារម្ភ​ថា ខ្សែប្រយុទ្ធ Sergio Aguero អាច​នឹង​អវត្តមាន​រហូត​បញ្ចប់​រដូវ​កាល​នេះ បន្ទាប់​ពីរ​ងរ​បួស​ជង្គង់ ក្នុង​ការ​ប្រកួត​ដែល Man City យកជ័យ​ជម្នះ​លើ​ក្រុម Burnley ដោយ​លទ្ធផល ៥-០ កាលពី​យប់មិញ​។

របួស​របស់ Aguero បាន​កើតឡើង​បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប្រធាន​ក្រុម Burnley គឺ​ខ្សែការពារ Ben Mee ហើយ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូបនេះ ត្រូវ​បាន​ប្តូរ​ចេញ​ជំនួស​ដោយ​ខ្សែប្រយុទ្ធ Gabriel Jesus នៅ​ចុង​វគ្គ​ទី​មួយ​។

Aguero នឹង​ត្រូវ​ទៅ​ធ្វើតេស្ត​នៅ​ថ្ងៃ​អង្គារ​នេះ (​ពេលវេលា​នៅ​អង់គ្លេស​) ប៉ុន្តែ​គ្រូបង្វឹក​លោក Pep Guardiola បាន​បញ្ជាក់​ថា រូបគេ​នឹង​ខកខាន​ការ​ប្រកួត​ពីរ​ឬ​បី​លើក​ទៀត ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា រូបគេ​អាច​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់ រួម​ទាំង​ការ​ប្រកួត​ក្រប​ខណ្ឌ Champions League រដូវ​កាល​នេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​នៅ​ពេល​ខាង​មុខ​។

ថ្លែង​​ក្រោយ​ចប់​ការ​ប្រកួត គ្រូបង្វឹក​អេ​ស្ប៉ា​ញ​វ័យ ៤៩​ឆ្នាំ​បាន​និយាយ​ថា «​វា​ហាក់ដូចជា​មិនល្អ​ទេ​។ យើង​នឹង​ដឹង​លទ្ធ​នៅ​ថ្ងៃស្អែក​។ គេ​បាន​តស៊ូ​ជាមួយ​បញ្ហា​របួស​ជង្គង់​នេះ​កាលពី​ខែ​មុន ហើយ​ឥឡូវ​វា​បាន​កើតឡើង​ម្តងទៀត​។ ដែល​អាច​​ប៉ះពាល់ដល់​ការ​ប្រកួត​នៅ​សល់​រដូវ​កាល​នេះ​របស់​គេ​»៕ ដកស្រង់​ចេញពី Goal.com