ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​២៤ ដល់​៣០ មិថុនា​កម្ពុជា​មាន​ភ្លៀង​ធ្លាក់ និង​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​២៤ ដល់​៣០ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​បាតុភូត​ផ្គរ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​២៤ ដល់​៣០ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ ជាមួយនឹង​ជ្រលង​សម្ពាធ​ទាប បន្ត​អូស​បន្លាយ​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តាល​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​តិច​ទៅ​បង្គួរ ។

ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ជាប់​ប្រទេស​ថៃ ភាគ​ខាងក្រោម​នឹង​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​ផ្នែក​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​ខ្យោ​យ​ទៅ​មធ្យម ។ ហើយ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ផង​ដែរ ។

ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កាត​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ