ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Carlo Ancelotti រងការចោទប្រកាន់​ពី​បទ​គេចពន្ធ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Carlo Ancelotti គ្រូបង្វឹក​ក្លិប Everton ត្រូវ​បាន​ចោទប្រកាន់​ដោយ​ព្រះរាជអាជ្ញា​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ពី​បទ​គេច​មិន​បាន​បង់ពន្ធ​ចំនួន ១…

ប្រទេស​អង់គ្លេស ៖ លោក Carlo Ancelotti គ្រូបង្វឹក​ក្លិប Everton ត្រូវ​បាន​ចោទប្រកាន់​ដោយ​ព្រះរាជអាជ្ញា​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ពី​បទ​គេច​មិន​បាន​បង់ពន្ធ​ចំនួន ១ លាន​អឺ​រ៉ូ (​ប្រមាណ​ជាង ១,១​លាន​ដុល្លារ​អា​មេ​រិ​ក​) នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី BBC​។

ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​ការិយាល័យ​រដ្ឋ​អាជ្ញា​សហគមន៍​ទីក្រុង​ម៉ា​ឌ្រី​ដ អះអាង​ថា គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី​វ័យ ៦១​ឆ្នាំ​រូប​នេះ បាន​ព្យាយាម​លាក់បាំង​នូវ​ប្រាក់​ចំណូល​ដែល​រកបាន ដោយ​មាន​ចេតនា​ចៀសវាង​ការ​យកពន្ធ​របស់​ខ្លួន អំឡុង​ពេល​លោក​ជា​គ្រូបង្វឹក​របស់​ក្លិប Real Madrid ក្នុង​ឆ្នាំ ២០១៤-១៥ ។

ជុំវិញ​បញ្ហា​នេះ លោក Carlo Ancelotti នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​នៅឡើយ​ទេ ខណៈ​ដែល​ក្លិប Everton ដែលដឹកនាំបច្ចុប្បន្នបាន​បញ្ជាក់​ថា ពួក​គេ​មិន​មាន​យោបល់​អ្វី​ទាំងអស់ ជុំវិញ​បញ្ហា​ទាំងនេះ​។

សូម​ជម្រាប​ជូន​ថា​លោក Carlo Ancelotti គឺជា​គ្រូបង្វឹក​ដ៏​ជោគជ័យ និង​ដ៏មានបទពិសោធន៍​ម្នាក់ ក្នុង​ចំណោម​គ្រូបង្វឹក​កំពូល​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​។ លោក​ធ្លាប់​បាន​ដឹកនាំ​ក្លិប​កំពូល​ៗ​ក្នុងនោះ​មាន​ដូចជា Juventus, AC Milan, Chelsea, PSG, Real Madrid, Bayern Munich និង Napoli ដោយ​ជួយ​ឱ្យ​ក្លិប​ទាំងនោះ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង UEFA Champions League ផង​ដែរ ៕