ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​តំណពូជ​! តាំងពី​ឪពុក​ដល់​កូន​ប្រុស រហូត​ដាច់​ចិត្ត​លើកដៃ​ប្រល័យ​សង្ខារ​នាង​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ព្រោះតែ​ភ្លើង​ប្រចណ្ឌ​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ដាច់​ចិត្ត​លើកដៃ​ចាក់​ប្រពន្ធ​ខ្លូ​ន​ឯង​ជាមួយនឹង​កាំបិត​ត្នោត បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជន​ដៃដល់​ជា​ប្ដី​បាន​ជិះ​ម៉ូតូ​១​គ្រឿង​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ព្រោះតែ​ភ្លើង​ប្រចណ្ឌ​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ដាច់​ចិត្ត​លើកដៃ​ចាក់​ប្រពន្ធ​ខ្លូ​ន​ឯង​ជាមួយនឹង​កាំបិត​ត្នោត បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជន​ដៃដល់​ជា​ប្ដី​បាន​ជិះ​ម៉ូតូ​១​គ្រឿង​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្ដី​ខាងលើ​ឈ្មោះ​សុខ លី សម្បត្តិ ហៅ​វ៉េវ អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខ​ត្ត​កណ្ដាល បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GS -9157 គេចខ្លួន​បាត់​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ លាង ផល្លា អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​។

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា អ្នក​ទាំង​២​មានកូន​ប្រុស​អាយុ​២​ខួប​ម្នាក់ ហើយ​បុរស​ជា​ប្ដី​តែងតែ​ប្រចណ្ឌ​នាង​ជា​ប្រពន្ធ​ជាមួយ​អ្នក​ដទៃ​ខ្លាំង​ណាស់ សូ​ម្បី​តែ​ទៅ​ផ្សារ​ទិញ​ម្ហូប​ក៏​ប្រចណ្ឌ​ដែរ ។ ហើយ​មុន​នឹង​ឈាន​ដល់​ការ​យក​កាំបិត​ចាក់​ប្រពន្ធ​បែប​នេះ គឺ​បុរស​ជា​ប្តី​ធ្លាប់​បាន​ជិះ​ម៉ូតូ​បំ​បុក​ប៉ុនប៉ង​ផ្តាច់​សង្ខារ​ប្រពន្ធ​ម្ដង​រួច​មក​ហើយ ព្រោះតែ​ខឹង​ប្រពន្ធ​ទៅ​បុណ្យ​មិត្តភក្ដិ​។

សាច់ញាតិ​ជន​រង​គ្រោះ​បន្ត​ថា ក្រៅពី​នេះ​ក៏​ធ្លាប់​បាន​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ព្រោះតែ​ភ្លើង​ប្រចណ្ឌ ហើយ​បាន​វាយ​ប្រពន្ធ​ជា​បន្តបន្ទាប់ និយាយ​ឱ្យ​រួម​នៅ​ពេល​ដែល​ប្រពន្ធ​តុបតែង​ខ្លួន​ទៅ​ចូលរួម​កម្មវិធី​បុណ្យ ឬ​ការ​មិត្តភក្ដិ គឺ​ជន​ដៃដល់​ជា​ប្ដី តែង​រករឿង​ប្រចណ្ឌ និង​វាយដំ​ប្រពន្ធ​រហូត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បុរស​ជា​ប្តី​រូប​នេះ​ជា​ពូជ​ប្រចណ្ឌ​តែ​ម្ដង គឺ​ឪពុក​របស់​គេ​ដោយសារ​តែ​ប្រចណ្ឌ​ប្រពន្ធ​ឈ្លោះ​គ្នា​ឥត​ល្ហែ​បាន​ឈាន​ដល់​ការ​បែកបាក់​គ្រួសារ​រហូត​ដល់​សព្វថ្ងៃ ហើយ​នៅ​ពេល​ដែល​បុរស​រូប​នេះ​ចូល​ស្ដីដណ្ដឹង​នាងរង​គ្រោះ​មិន​នឹក​ស្មានថា ចិត្ត​គេ​ពូកែ​ប្រចណ្ឌ​ប្រពន្ធ​ដូច​ជា​ឪពុក​នោះ​ទេ ខំ​តែ​ឲ្យ​កូន ។ លុះ​រៀប​ការ​រួច​ប្រចណ្ឌ​ត​ពូជ ហើយ​ពួក​គាត់​ដែល​ជា​សាច់ញាតិ​ខាង​ស្រី បាន​ស្ដីប្រដៅ​កុំ​ឲ្យ​ប្រចណ្ឌ​ខ្លាំង​ពេក និង​កុំ​រៀន​តាម​ឪពុក ប៉ុន្តែ​ជន​នេះ​មិន​ស្ដាប់​សោះ មិនតែប៉ុណ្ណោះ​នៅ​ប៉ុន្មាន​ថ្ងៃមុន​កើតហេតុ ជន​នោះ​ធ្លាប់​បាន​បោះពាក្យ​សម្ដី​ថា មុន​នឹង​រូបគេ​ចាក​ចេញពីផ្ទះ​នេះ គឺ​ត្រូវ​ផ្តាច់ជីវិត​ប្រពន្ធ​ខ្លួន​សិន ។

សាច់ញាតិ​ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​រហូត​ដល់​យប់​ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​ជន​ដៃដល់​ជា​ប្តី​ចាក់​ប្រពន្ធ​ខ្លួន ខណៈ​ពេល​នោះ​នាង​ស្រែកហៅ​ម្ដាយ​ឲ្យ​ជួយ លុះ​ម្ដាយរ​ត់ទៅ​ដល់​ឃើញ​ជន​ដៃ​ដល់​ជា​ប្ដី​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់​ទៅ​ហើយ ទាំង​ប្រពន្ធ​ដេក​ដួល​លើ​ដី​ក្នុង​ថ្លុកឈាម ។ ភ្លាម​ៗ​នោះ​ក្រុម​គ្រួ​សារបាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែរ តែ​ជា​អកុសល​បាន​ស្ត្រី​រង​គ្រោះ​បាន​ដាច់​ខ្យល់​នៅ​ពាក់កណ្ដាល​ផ្លូវ​ទៅ​ហើយ ប៉ុន្តែ​ដោយ​មិន​អស់ចិត្ត ទើប​បញ្ជូន​រហូត​ដល់​មន្ទីរពេទ្យ ហើយ​​គ្រូពេទ្យ​ប្រាប់​ថា នាង​បាត់បង់​ជីវិត ហើយ ទើប​នាំ​ត្រឡប់​មក​ផ្ទះ​វិញ រួច​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ ដើម្បី​មក​ពិនិត្យ​​រួច​ប្រគល់​សព រួច​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​កើតហេតុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ