ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​យក​កាំបិត​ស្នៀត​ចាក់​សម្លា.ប់​ប្រពន្ធ មិនដឹង​មូលហេតុ នៅ​ខណ្ឌ​កំ​បូល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង ០៧​និង​២០ នាទី​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ករណី​ឃាតកម្ម គិត​ទុកជា​មុន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង ០៧​និង​២០ នាទី​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ករណី​ឃាតកម្ម គិត​ទុកជា​មុន គឺ​ប្តី បាន​ចាក់​សម្លាប់​ប្រពន្ធ រួច​ហើយ​គេចខ្លួន​ដោយ​មិនដឹង​មូលហេតុ ។

ហេតុការណ៍​ចាក់​សម្លាប់​នេះ បាន​កើតឡើង​នៅ​ចំណុច ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
សមត្ថកិច្ច អោយ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ លាង ផល្លា អាយុ​២៣​ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ សុខ​លី សម្បត្តិ អាយុ​២៣​ឆ្នាំ ក្រោយ​ពី​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួន គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ នៅ​សង្កាត់​-​ខណ្ឌ​ខាងលើ ។

សមត្ថកិច្ច បាន​បន្ថែម​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញពី​ធ្វើការ​នៅ​រោច​ក្រ ត្រឡប់​មក​ផ្ទះ រួច​ហើយ​ក៏​ចូល​ងូតទឹក បន្ទាប់​មក​ក៏​បាន​យក​ខោអាវ​ទៅ​ហាល ហើយ​ស្រាប់តែ​ពេល​នោះ ប្តី​កាន់​យក​កាំបិត​ស្នៀត មក​ចាក់​ចំ​ទ្រូង​ខាងស្តាំ​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

យ៉ាងណា​នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជន​ដៃដល់​ជា​ប្តី ។ ព័ត៌មាន​លម្អិត​កោះសន្តិភាព​នឹង​ផ្សាយ​ជូន​ជា​បន្ត…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ