ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​អនិច្ចា​! តារា​សម្តែង​ជើង​ចាស់​អ្នកស្រី អ៊ុំ សក្ក​ណា គ្មាន​លុយ សូ​ម្បី​ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ដាយបង្កើត​របស់​អ្នកស្រី អ៊ុំ ស​ក្ខ​ណា ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​២២ មិថុនា ២០២០ នេះ…

រាជធានី​ភ្នំពេញ ៖ ម្ដាយបង្កើត​របស់​អ្នកស្រី អ៊ុំ ស​ក្ខ​ណា ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​២២ មិថុនា ២០២០ នេះ ដោយ​រោគាពាធ ក្នុង​វ័យ​ ៩៥​ឆ្នាំ នេះ​បើ​យោង​តាម​ប្រភព​ពី លោក អ៊ឹម ជីវ៉ា ។

អ្វី​ដែល​កាន់តែ​អាណិត​ក្តុកក្តួល​អួល​ដើម​ក តារា​សម្តែង​ជើង​ចាស់ អ្នកស្រី អ៊ុំ សក្ក​ណា ហៅ ម៉ែ​នឿ​ន មាន​ជីវភាព​ក្រីក្រ គ្មាន​លុយ​រៀបចំ​ពិធី​បុណ្យសព​ម្តាយ ជាទី​ស្រលាញ់​ឡើយ គួរ​ឲ្យ​អនិច្ចា​ណាស់ ។

ថ្វី​ដ្បិត តែ​បាន​ប្រឡូក​ការ​សម្ដែង​យូរ​ឆ្នាំ​ក្តី តែ​តារា​សម្ដែង​តួអង្គ​ម្ដាយអ្នកស្រី អ៊ុំ ស​ក្ខ​ណា នៅ​តែ​មិន​មាន​លទ្ធភាព​ធូរធារ​ ដូចគេនោះ​ទេ ព្រោះថា​ការ​សម្ដែង​មិនសូវ​សំបូរ​ខ្លាំងសម្រាប់អ្នកស្រី ហើយបើមាន ក៏​តម្លៃ​ខ្លួន​ បាន​ទាបទៀត។ ចាប់តាំងពី​ម្ដាយបង្កើត​ឈឺ​ធ្ងន់​មក អ្នកស្រី​មិន​អាច​ទទួល​ការ​សម្ដែង​បាន គឺ​ធ្វើ​អោយ​តារា​វ័យ​ជ្រេ​រូប​នេះ កាន់តែ​មាន​បញ្ហា​ជីវភាព​ខ្លាំង​ឡើងៗ ខណៈ​ដែល​អ្នកស្រី ក៏​មិន​ដែល​ត្អូញត្អែរ អោយ​មហាជន​បានដឹង ឬ រំខាន​អ្នកសិល្បៈ​ដូច​គ្នា ពិសេស​អ្នកស្រី មិន​ហ៊ាន​លើកដៃ​សុំ​ជំនួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ