ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​តា​លន់ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​១កន្លែង អ្នកលេង​ល្បែង​គេចខ្លួន​អស់

3 ឆ្នាំ មុន
  • កណ្តាល

រាជធានី​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០២០ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លន់ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ជល់​មាន់​) នៅ​ចំណុច​ចំការ​ល្មុត​មិន​ស្គាល់​ម្ចាស់ ស្ថិត​នៅ​ភូមិ​តា​លន់ ឃុំ​តា​លន់…

រាជធានី​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០២០ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លន់ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ជល់​មាន់​) នៅ​ចំណុច​ចំការ​ល្មុត​មិន​ស្គាល់​ម្ចាស់ ស្ថិត​នៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។

ប្រតិបត្តិការ​ខាងលើ​មិន​បាន​ឃាត់ខ្លួន​អ្នកលេង​ទេ ដោយសារ​ពេល​កម្លាំង​ទៅ​ដល់​ពួក​គេ​ប្រមាណ​១០​នាក់​បាន​រត់​ចែកផ្លូវ​គ្នា​បាត់​អស់ បន្សល់​នូវ​វត្ថុ​តាង​មួយ​ចំនួនរួមមាន ៖

១.​មាន់​ឈ្មោល​០១​ក្បាល
២.​កន្ត្រក​សំរាប់​ដាក់​មាន់ ០២
៣.​ជញ្ជីង​សំរាប់​ថ្លឹង​មាន់​០១​គ្រឿង
៤.​ស្កុ​ត​សំរាប់​រំ​ត​ក្នា​យ​មាន់ ១៦​ដុំ
៥.​ធុង​ប៉េ​ត្រូល ០១
៦.​កណ្តៀវ​០១
៧.​ស្បែកជើង​១០​គូរ​ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ទីតាំង​ខាងលើ​មាន​បើក​សង្វៀន​ជល់​មាន់ ចំងាយ​ប្រមាណ​៦០០​ម៉ែត្រ​ពី​ផ្លូវជាតិ​ចូល​តាម​មាត់​ព្រែក កម្លាំង​ប៉ុស្តិ៍​តា​លន់ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ តែ​ដោយ​ទើប​ភ្លៀង​រួច ផ្លូវ​មាន​សភាព​រអិល ធ្វើ​ឲ្យ​ក្រុម​អ្នកលេង​ឃើញ ក៏​នាំ​គ្នា​រត់គេច​ខ្លួន​អស់​គ្មាន​សល់ បន្សល់​ទុក​នូវ​វត្ថុ​តាង ដកហូត​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ