ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​បាល់ទាត់​អុី​រ៉ា​ក់​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​កូវីដ​19

3 ឆ្នាំ មុន

ប្រទេស​អុី​រ៉ា​ក់ ៖ វីរបុរស​បាល់ទាត់​អ៊ី​រ៉ា​ក់​លោក Ahmed Radhi បាន​ទទួលមរណភាព​ហើយ​កាលពី​ម្សិលមិញ ដោយសារ​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស COVID-19 ។ លោក…

ប្រទេស​អុី​រ៉ា​ក់ ៖ វីរបុរស​បាល់ទាត់​អ៊ី​រ៉ា​ក់​លោក Ahmed Radhi បាន​ទទួលមរណភាព​ហើយ​កាលពី​ម្សិលមិញ ដោយសារ​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស COVID-19 ។

លោក Ahmed Radhi ដែល​បាត់​បង់ជីវិត​ក្នុង​វ័យ ៥៦​ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ស​ប្តា​ហ៍​មុន នៅ​ទីក្រុង​បាក​ដា​ដ បន្ទាប់​ពី​បាន​ធ្វើតេស្ត​មាន COVID-19 ។ ហើយ​បើ​តាម​ក្រសួងសុខាភិបាល​អ៊ី​រ៉ា​ក់បាន​បញ្ជាក់​ថា លោក Ahmed Radhi បាន​​បាត់បង់ជីវិត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​។

លោក Ahmed Radhi ត្រូវ​បាន​ចាត់ទុកជា​វីវ​បុរស​បាល់ទាត់​ដ៏​ល្បីល្បាញ​ម្នាក់ របស់​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉ា​ក់​។ លោក​បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ចាប់ពី​ឆ្នាំ ១៩៨២​រហូត​ដល់​ឆ្នាំ​១៩៩៧ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ១២១​លើក​ស៊ុត​បញ្ចូល​ទី ៦២​គ្រាប់​ក្នុង​តំណែង​ជា​ខ្សែប្រយុទ្ធ​។

រូប​លោក​គឺជា​កីឡាករ​អ៊ី​រ៉ា​ក់​តែ​ម្នាក់ ដែល​អាច​រក​គ្រាប់​បាល់​បាន​តែ​មួយ​គ្រាប់​គត់​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 1986 នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ទល់​នឹង​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​។

លោក​ក៏​បាន​បន្ត​នាំ​ជម្រើសជាតិ​អ៊ី​រ៉ា​ក់​ឱ្យ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ពានរង្វាន់ Arabian Gulf Cup ក្នុង​ឆ្នាំ ១៩៨៤ និង​ឆ្នាំ ១៩៨៨​។ ហើយ​រូប​លោក​ក៏​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោត​ជា កីឡាករ​បាល់ទាត់​ល្អ​បំផុត​អាស៊ី​ប្រចាំឆ្នាំ​ផង​ដែរ​៕ (ដកស្រង់​ចេញពី Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ