ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ចាត់ការ​ក្លិប​ម្នាក់​ថា​​នឹង​ធ្វើ​ព្យុះ​ភ្លៀង ដើម្បី​ប្រជែង​ពានរង្វាន់​រដូវ​កាល​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ក្លិប Manchester City លោក Pep Guardiola បាន​លើក​ឡើង​ថា លោក​បាន​គិតគូ​រួចរាល់…

ប្រទេស​អង់គ្លេស ៖ អ្នកចាត់ការ​ក្លិប Manchester City លោក Pep Guardiola បាន​លើក​ឡើង​ថា លោក​បាន​គិតគូ​រួចរាល់ សម្រាប់​ការ​ធ្វើ​ឱ្យ​ក្រុម​មាន​ភាព​ប្រសើរ​ឡើង​វិញ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ ដើម្បី​ត្រៀមខ្លួន​ប្រជែង​ពានរង្វាន់​រដូវ​កាល​ក្រោយ​។

Man City បាន​បាត់បង់​ឱកាស​សម្រាប់​ការ​ប្រជែង​ពានរង្វាន់ Premier League រដូវ​កាល​នេះ ជាមួយនឹង​កំណត់​ត្រា​មិនល្អ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ដល់​ទៅ ២៣​ពិន្ទុ​ក្នុង​នាមខ្លួន​ជា​ក្រុម​ការពារ​តំណែង​ជើងឯក​។

បើ​តាម​យោង​គេហទំព័រ BBC បាន​ធ្វើការ​ស្រង់​សម្តី​របស់​លោក Pep Guardiola ដែល​បាន​និយាយ​ថា «Liverpool នឹង​នៅ​តែ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ ប៉ុន្តែ​នៅ​ពេល​យើង​រក្សា​បានការ​ឈ្នះ​ពានរង្វាន់​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ នោះ​អ្នកដឹង​ហើយ​ថា វា​លំបាក​ខ្លាំង​ប៉ុនណា​ក្នុង​ការ​ធ្វើ​វា​» ។

បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​វ័យ ៤៩​ឆ្នាំ​បាន​បន្ត​ទៀត​ថា «​ក្នុង​ចំណោម​ពានរង្វាន់​ទាំង​ប្រាំបួន​ចុង​ក្រោយ ដែល​យើង​បាន​ធ្វើការ​ប្រកួតប្រជែង​កន្លង​មក ក្នុង​នោះ​យើង បាន​ឈ្នះ​ចំនួន​៨ ។ នោះ​មិនអាក្រក់​ទេ​។ ហើយ​ខ្ញុំ​គិត​ថា​នៅ​រដូវ​កាល​ក្រោយ យើង​នឹង​ធ្វើ​បែប​នេះ​ម្តងទៀត​។ ឥលូវ​នេះ យើង​មាន​ជា​គំនិត​រួចរាល់​ហើយ សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ ហើយ​បន្ទាប់​មក​នៅ​រដូវ​កាល​ក្រោយ យើង​នឹង​ត្រៀម​ប្រកួតប្រជែង​ម្តងទៀត​»៕ (ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ