ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញហើយ​ ​អ្នក​បំបែក​កំណត់​ត្រា​មិន​ចាញ់​របស់ Floyd ​​គឺ​ជា​កីឡាករម្នាក់​​មក​ពី​តំបន់​អាស៊ាន

3 ឆ្នាំ មុន

អន្តរជាតិ ៖ កំណត់​ត្រា​ប្រដាល់​មិន​ស្គាល់​បរាជ័យ​របស់​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ត្រូវ​បាន​បំបែក​បាន​ដោយ​កីឡាករ​ជនជាតិ​ថៃ Wanheng Menayothin​។ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The…

អន្តរជាតិ ៖ កំណត់​ត្រា​ប្រដាល់​មិន​ស្គាល់​បរាជ័យ​របស់​ស្តេច​ប្រដាល់​អា​មេ​រិ​ក Floyd Mayweather ត្រូវ​បាន​បំបែក​បាន​ដោយ​កីឡាករ​ជនជាតិ​ថៃ Wanheng Menayothin​។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​ថា Wanheng Menayothin ដែល​មាន​រហស្សនាម​ថា «Dwarf Giant» បាន​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​កីឡា​ប្រដាល់សកល​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ នៅ​ក្នុង​វ័យ​៣៤​ឆ្នាំ​ជាមួយនឹង​កំណត់​ត្រា​ដ៏​អស្ចារ្យ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៥៤​ដង​ឈ្នះ​ទាំងអស់​។ ដោយ​បាន​បំបែក​កំណត់​ត្រា​ឈ្នះ​ចំនួន ៥០​ដង​របស់ Floyd Mayweather ដែល​បាន​ប្រកាស​ចូល​និវត្តន៍​កាលពី​ឆ្នាំ​២០១៧ ។

សូម​រំលឹក​ជូន​ថា អ្នក​ប្រដាល់​មាឌ​ល្អិត Wanheng Menayothin បាន​ក្លាយជា​កីឡាករ​ប្រដាល់សកល​អាជីព​ក្នុង​ឆ្នាំ ២០០៧ ដោយ​បាន​ឆ្លងកាត់​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ព្រមទាំង​បាន​ឈ្នះ​ខ្សែ​ក្រ​វ៉ា​ត់ WBC minimumweight ក្នុង​ឆ្នាំ ២០១៤ ផង​ដែរ​។

បុរស​វ័យ ៣៤ ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ពី​ការ​បញ្ចប់​អាជីព​របស់​ខ្លួន ដោយ​បាន​លើក​ឡើង​ថា ការ​សម្រេច​ក្នុង​បញ្ចប់​អាជីព​របស់​រូបគេ ពុំ​មែន​ដោយ​រឿង​ប្រាក់​នោះ​ទេ គឺ​បញ្ហា​សុខភាព​របស់​គេ​ផ្ទាល់​តែ​ម្តង​៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ