ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ឡាន​​២​គ្រឿង ក្នុង​នោះ​១​គ្រឿង​ជា​ស៊េរី​ទំនើប​ទៀត ដឹក​ជ្រូក​ពីថៃ​ជិត​១​ពាន់​ក្បាល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​បសុព្យាបាល​បាន​ចាប់​ឃាត់​រថយន្ត​២​គ្រឿង​ដោយឡែក​ពី​គ្នា ដែល​១​គ្រឿង​ជា​រថយន្ត​សេ​៊​រី​ទំនើប​ដឹក​ជ្រូក​៨​ក្បាល និង​១​គ្រឿង​ទៀត​ដឹក​មាន់​រស់​៩៦០​ក្បាល លួច​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក និង​ស្រុក​ម៉ា​ឡៃ ។ ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យា​បាល​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​បសុព្យាបាល​បាន​ចាប់​ឃាត់​រថយន្ត​២​គ្រឿង​ដោយឡែក​ពី​គ្នា ដែល​១​គ្រឿង​ជា​រថយន្ត​សេ​៊​រី​ទំនើប​ដឹក​ជ្រូក​៨​ក្បាល និង​១​គ្រឿង​ទៀត​ដឹក​មាន់​រស់​៩៦០​ក្បាល លួច​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ថ្មពួក និង​ស្រុក​ម៉ា​ឡៃ ។

ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យា​បាល​ខេត្ត លោក ហ៊ុយ ទូច ថ្លែង​ថា នេះ​ជា​អនុវត្ត​ការ​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អភិបាលខេត្ត ក៏​ដូច​ជា​វិធានការ​របស់​ប្រធាន​មន្ទីរ ក្នុង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង ដើម្បី​ពង្រឹង​ទីផ្សារ​សត្វ​ក្នុងស្រុក ។ ជាក់ស្ដែង កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ បាន​ចាប់​ឃាត់​រថយន្ត​សេ​៊​រី​ទំនើប​១​គ្រឿង ម៉ាក​អាល់​ហ្វា​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២BD-២១៥៣ ដឹក​ជ្រូក​រស់​ចំនួន​៨​ក្បាល តាម​ផ្លូវជាតិ​លេខ​៥៩ ក្នុងស្រុក​ថ្មពួក ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រក​របៀង​ទន្សាយ​អើត ។

លោក ហ៊ុយ ទូច ថ្លែង​ទៀត​ថា ដោយឡែក​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​បសុព្យាបាល​បាន​ចាប់​ឃាត់​រថយន្ត​ធុន​ធំ​១​គ្រឿង​គ្មាន​ផ្លា​ក​លេខ ដឹក​មាន់​រស់​ចំនួន​១២០​តា​កា
ស្មើនឹង​៩៦០​ក្បាល ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក​ដែរ ។

ក្រោយ​ពេល​ចាប់​ឃាត់ ទាំង​រថយន្ត​និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​មក​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​យក​សំណាក​វិភាគ​ទៅ​ពិនិត្យ បើ​គ្មាន​រោគ​សញ្ញា​ទេ​នឹង​ធ្វើការ​ផាកពិន័យ និង​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា​តាម​ច្បាប់ ហើយ​ប្រគល់​ជូន​ម្ចាស់​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ