ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្តអម​ដំណើរ​ដោយ​លោកស្រី ជា លាភ…

ខេត្ត​ប៉ៃលិន​៖ កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត
អម​ដំណើរ​ដោយ​លោកស្រី ជា លាភ អភិបាលរង​ខេត្ត និង​ក្រុមការងារ ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ១​ខ្សែ នៅ​ភូមិ​ផ្សារ​ព្រំ និង​ភូមិ​អូរ​ឈើ​ក្រំ ស្ថិត​ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លោក​​អភិបាលខេត្ត មាន​ប្រសាសន៍​ថាក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ និង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់ពលរដ្ឋ ព្រមទាំង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វន្ត​នានា​ដូច​ជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម ។

លោក ផា​ន់ ចាន់​ធុ​ល បន្ត​ថា ផ្លូវ​១​ខ្សែ​នេះ​គឺជា​កត្តា​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ខ្ពស់​នៅ​ពេល​ស្ថាបនា​រួចរាល់ ព្រោះ​តំបន់​នេះ​នៅ​ជាប់​ព្រំដែនកម្ពុជា​-​ថៃ ដែល​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​ទំនិញ និង​ដឹក​កសិផល​យក​ទៅ​លក់​នៅ​ផ្សារ​ទាន់​ពេលវេលា ។

ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​សងខាង​ផ្លូវ និង​ប្រើប្រាស់​ផ្លូវ​ទាំងអស់ សូម​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​​តាម​ផែនការ​គ្រោងទុក ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង ។

សូម​បញ្ជាក់​ថា ផ្លូវ​ក្រវាត់​ព្រំដែន​មួយ​ខ្សែ​នេះ មាន​ប្រវែង​៥.២០០​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ក្នុង​នោះ​ចាក់​បេតុង​ប្រវែង​១.៥០០​ម៉ែត្រ និង​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង​៣.៧០០​ម៉ែត្រ ព្រមទាំង​ជីក​កាយ​ប្រឡាយ​ដាក់​លូ​មុខកាត់​អ៊ុយ​សងខាង​ផ្លូវ​ប្រវែង​១០.៤០០​ម៉ែត្រ ដោយ​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ខេត្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ