ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Laptop ឆ្នាំ ២០២០ កាន់ថ្ម ២០ម៉ោង លក់តម្លៃពិសេស មហាពិសេសបំផុត !

3 ឆ្នាំ មុន
  • ភ្នំពេញ

(រាជធានីភ្នំពេញ)៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុតដែលហាងកុំព្យូទ័រ «ឆាយ ហុក» ផ្តល់ជូននូវតម្លៃយ៉ាងពិសេសបំផុតសម្រាប់ Laptop Acer ម៉ូដែល Swift One…

(រាជធានីភ្នំពេញ)៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុតដែលហាងកុំព្យូទ័រ «ឆាយ ហុក» ផ្តល់ជូននូវតម្លៃយ៉ាងពិសេសបំផុតសម្រាប់ Laptop Acer ម៉ូដែល Swift One ស៊េរីឆ្នាំ ២០២០ កាន់ថ្មបានរហូតដល់ទៅ ២០ម៉ោង ដោយលក់ក្នុងតម្លៃត្រឹមតែ $399 ប៉ុណ្ណោះ ដែលតម្លៃនេះ គឺជាតម្លៃទាបបំផុតក្នុងទីផ្សារស្រុកខ្មែរ ។

Laptop Acer ម៉ូដែល Swift One 2020 នេះ បំពាក់មកជាមួយនូវ CPU Quad Core ដែលជាប្រភេទ CPU 4គ្រាប់, 4 Thread ដើរលឿនខ្លាំង, Ram 8GB DDR4, អេក្រង់ 14 inch Full HD, VGA Intel on board និងមានអង្គផ្ទុកទិន្នន័យប្រភេទ SSD រហូតដល់ 256GB ដែល អាចផ្ទុកទិន្នន័យបានច្រើន និងមានល្បឿនលឿន ។

Swift One 2020 មានរូបរាងស្តើង ស្លីម ស្រាល មានច្រើនពណ៌សម្រាប់ជ្រើសរើស, ហើយ បំពាក់មកជាមួយនូវ WiFi ដែលមានល្បឿនលឿនដាច់គេ, មាន Webcam សម្រាប់ Live វីដេអូបាន និងអាចចាក់សោ ដោះសោ ដោយប្រើក្រយ៉ៅដៃបានថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា ហាងកុំព្យូទ័រ «ឆាយ ហុក» កន្លងមកតែងតែលក់បញ្ចុះតម្លៃពិសេសៗ ដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងមិនថា កុំព្យូទ័រ Laptop, កុំព្យូទ័រ Desktop, ម៉ាស៊ីន បញ្ចាំងស្លាយ, ម៉ាស៊ីនព្រីនធើរ, គ្រឿងឧបករណ៍ Accessories ផ្សេងៗនោះទេ ជារឿយៗ «ឆាយ ហុក» តែងតែផ្តល់នូវតម្លៃដ៏ទាក់ទាញដល់អ្នកប្រើប្រាស់ទិញបានរបស់ធូរថ្លៃដែល សុទ្ធតែជារបស់ប៊្រេនៗម៉ាកល្បីៗ ។

ហាងកុំព្យូទ័រ «ឆាយ ហុក» មានអាសយដ្ឋាន ផ្ទះលេខ១៧-១៨-១៩ មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាប់របងស្តាតអូឡាំពិក ទល់មុខវត្តមហាមន្រ្តី)។

ទូរស័ព្ទទំនាក់ទំនងលេខ៖ (ផ្នែកលក់/Sales : 012 353 188, 012 600 717, 015 222 772, 097 88 66 795) (ផ្នែកលក់ដុំ/Dealer : 015 222 662/011 232 688) ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ