ប្រទេសចិន ៖ វិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិនគូសបញ្ជាក់កាលពីថ្ងៃទី២១ មិថុនាថា បណ្ដាអ្នកស្រាវជ្រាវចិនបានចាប់ផ្ដើម សាកល្បងដំណាក់កាលទី២លើមនុស្ស វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនិងសន្តិសុខរបស់វា ។
វ៉ាក់សាំងចំនួន១០បច្ចុប្បន្នជាកម្មវត្ថុនៃការសាកល្បងលើមនុស្សនៅលើពិភពលោក ។ ប៉ុន្តែសម្រាប់ពេលនេះ ក្នុងចំណោមវ៉ាក់សាំងទាំងនោះពុំទាន់មានវ៉ាក់សាំងណាមួយឆ្លងកាត់ដំណាក់កាលទី៣នៃការសាកល្បងលើមនុស្សដោយទ្រង់ទ្រាយធំនៅឡើយ ដែលនោះជាដំណាក់កាលចាំបាច់ ដើម្បីឲ្យទទួលបានភ្លើងខៀវពីសំណាក់អាជ្ញាធរសម្រាប់ការដាក់លក់នៅលើទីផ្សារ ។
ការសាកល្បងដំណាក់កាលទី២ អាចកំណត់ពីដូសនៃវ៉ាក់សាំងដែលត្រូវការចាំបាច់ និងបន្តវាយ
តម្លៃថាតើវ៉ាក់សាំងនោះ អាចគ្មានគ្រោះថ្នាក់បណ្ដាលមកពីកិច្ចការពារភាពស៊ាំគឺប្រព័ន្ធការពាររបស់បណ្ដាមនុស្សដែលមានសុខភាពល្អបានដែរឬយ៉ាងណា ។
វីរុស COVID-19 ដែលរកឃើញដំបូងនៅចិនកាលពីដំណាច់ឆ្នាំ២០១៩ បានឆ្លងរាលដាលដល់មនុស្សជិត៩លាននាក់ហើយលើពិភពលោក រួចមនុស្សជាង៤៦០.០០០នាក់បានត្រូវស្លាប់ ។
ឥណ្ឌាអនុញ្ញាតឲ្យប្រើថ្នាំប្រឆាំងវីរុសរបស់ក្រុមហ៊ុនមួយបណ្ដាក្រុមហ៊ុនឱសថឥណ្ឌាប្រកាសនាថ្ងៃទី២១ មិថុនា ថា អាជ្ញាធរឥណ្ឌាបានផ្ដល់ភ្លើងខៀវឲ្យក្រុមហ៊ុន HETERO LABS និង CIPLA LTD ផលិតនិងធ្វើពាណិជ្ជកម្មថ្នាំព្យាបាលពិសោធរបស់ក្រុមហ៊ុនឱសថអាមេរិក GILEAD ប្រឆាំងវីរុស COVID-19 ។
ការប្រើព្យាបាលដំបូងបានបង្ហាញប្រសិទ្ធភាពព្យាបាលបណ្ដាអ្នកជំងឺដែលឆ្លងវីរុសធ្ងន់ ក្នុងពេលសាកល្បងគ្លីនិកថ្នាំ REMDESIVIR ជាថ្នាំប្រឆាំងវីរុសដែលប្រើរួចហើយសម្រាប់ព្យាបាលបណ្ដាអ្នកជំងឺឆ្លងវីរុសធ្ងន់នៅសហរដ្ឋអាមេរិក ឥណ្ឌានិងកូរ៉េខាងវត្បូង ។ ថ្នាំដែលនឹងដាក់ឲ្យធ្វើពាណិជ្ជកម្មក្រោមឈ្មោះ COVIFOR នឹងមានតម្លៃប្រហែលជារវាង៥.០០០ទៅ៦.០០០រូពី
ប្រមាណជា៥៩ទៅ៧០អឺរ៉ូ សម្រាប់ថ្នាំ១ដូស១០០មីល្លីក្រាម ។ នេះជាការអះអាងរបស់ក្រុមហ៊ុន HETERO LABS ។
ក្រុមហ៊ុន GILEAD បានចុះហត្ថលេខាកាលពីខែមុនលើកិច្ចព្រមព្រៀងផ្ដល់អាជ្ញាប័ណ្ណមិនផ្ដាច់់
មុខជាមួយក្រុមហ៊ុនផលិតឱសថ៥ ដែលមានមូលដ្ឋាននៅឥណ្ឌា និងប៉ាគីស្ថាន ដើម្បីពង្រីកការផ្គត់ផ្គង់លើការប្រើព្យាបាលប្រឆាំងវីរុស ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ