ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ជនបទ​អាច​នឹង​មានការ​ងារ​ធ្វើ​តាម​រយៈ​កញ្ចប់​ថវិកា​ពលកម្ម​របស់​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​ទំនងជា​អាច​ទទួល​បានការ​ងារ​ធ្វើ​នៅ​មូលដ្ឋាន​របស់​ខ្លួន​តាម​រយៈ​កញ្ចប់​ថវិកា​ពលកម្ម​របស់​រដ្ឋ ដូច​ជា​ការ​ជីក​ប្រឡាយ ឬ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ កញ្ចប់​ថវិកា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ទទួល​បាន​ផលប្រយោជន៍​ពីរ ទី​១​-​បាន​ប្រាក់​ឈ្នួល​ចិញ្ចឹមជីវិត​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ និង​ទី​២- ទទួល​ការ​អភិវឌ្ឍ​ក្នុង​សហគមន៍ ។…

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​ទំនងជា​អាច​ទទួល​បានការ​ងារ​ធ្វើ​នៅ​មូលដ្ឋាន​របស់​ខ្លួន​តាម​រយៈ​កញ្ចប់​ថវិកា​ពលកម្ម​របស់​រដ្ឋ ដូច​ជា​ការ​ជីក​ប្រឡាយ ឬ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ កញ្ចប់​ថវិកា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ទទួល​បាន​ផលប្រយោជន៍​ពីរ ទី​១​-​បាន​ប្រាក់​ឈ្នួល​ចិញ្ចឹមជីវិត​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ និង​ទី​២- ទទួល​ការ​អភិវឌ្ឍ​ក្នុង​សហគមន៍ ។

ក្នុង​ពេល​អញ្ជើញ​ពិនិត្យ​ដំណើរ​សាងសង់​អាកាស​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នា​ព្រឹក​ថ្ងៃ​ទី​២២​មិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា​រដ្ឋ​នឹង​ទម្លាក់​ទុន​ទៅ​ទី​ជនបទ ដែល​គេ​ហៅ​ថា​ថវិកា​ពលកម្ម ១០០​លាន​ដុល្លារ ដើម្បី​ឲ្យ​ពលរដ្ឋ​មានការ​ងារ​ធ្វើ មាន​ប្រាក់​ឈ្នួល​ចិញ្ចឹមជីវិត​។ នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​តាម​ការ​ជីក​ប្រឡាយ​ទឹកតូច​ៗ បម្រើ​ការ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​គាត់​ផង គាត់​បាន​ប្រាក់​ចិញ្ចឹមជីវិត​ទៀត​» ។

នេះ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធាន​ផ្សេង​ៗ ដែល​រដ្ឋាភិបាល​គ្រោង​ជួយ​ពលរដ្ឋ​នៅ​ពេល​លំបាក​ដោយសារ​កូ​វី​ដ​១៩​នេះ​។ នៅ​ថ្ងៃ​ទី​២៤​មិថុនា​ខាង​មុខ​នេះ រដ្ឋាភិបាល​នឹង​ប្រកាស​ពី​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩​នេះ​ដែរ​។ ប្រមុខ​ដឹកនាំ​អះអាង​ថា រដ្ឋ​គ្រោង​ចំណាយ​២៥​លាន​ដុល្លារ​ក្នុង​ខែ​ដើម្បី​ឧបត្ថម្ភ ជីវភាព​ពលរដ្ឋ​ក្រី​ក្រី​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ចំនួន​៦០​ម៉ឺន​គ្រួសារ​។ ពេល​វិបត្តិ​កូ​វី​១៩​នេះ យើង​មិន​បាន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ដាច់​បាយ ដោយ​យើង​មិន​បានដឹង​និង​មិន​បាន​ដោះស្រាយ​នោះ​ទេ​ ។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ប្រមុខរ​ដ្ឋា​ភិបាល » ។

សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​អាច​គ្រប់គ្រង​បាន​នៅ​ក្នុង​កាលៈទេសៈ​លំបាក​នេះ ទោះបី​បាន​ធ្លាក់​ចុះ​បន្តិច​ក៍ដោយ​នោះ​។ ចំណូ​ល​ចរ​​ន្ត​មាន​ប្រមាណ​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​អាច​ឲ្យ​រដ្ឋ​បើក​បៀវត្ស​មន្ត្រីរាជការ​និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ក្រីក្រ​រង​គ្រោះ​ពី​កូ​វី​ដ​១៩​បាន​ក្នុង​ពេល​តែ​មួយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ