ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​នឹង​ចាត់ការ​លើ​ក្មេង​ៗ​​ប្រណាំង​​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ​តាម​វិធី​ថ្មី​មួយ

3 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​របស់​ថៃ​បាន​និយាយ​ថា ការ​ពង្រឹង​ច្បាប់ គឺ​មិន​គ្រប់គ្រាន់​នៅឡើយ​ទេ ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​ប្រណាំង​ម៉ូតូ​តាម​ដងផ្លូវ​។…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​របស់​ថៃ​បាន​និយាយ​ថា ការ​ពង្រឹង​ច្បាប់ គឺ​មិន​គ្រប់គ្រាន់​នៅឡើយ​ទេ ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​ប្រណាំង​ម៉ូតូ​តាម​ដងផ្លូវ​។ ពោល​គឺ​ត្រូវ​ពិនិត្យ​ទៅ​លើ​ហាង​ម៉ូតូ និង​យានដ្ឋាន ដែល​ច្នៃ​ម៉ាស៊ីន​ម៉ូតូ​សម្រាប់​គោលបំណង​ប្រណាំង​។

ក្រុម​អ្នកជំនាញ​បាន​ចែករំលែក​ទស្សនៈ​របស់​ពួក​គេ បន្ទាប់​ពី​កងរាជអាវុធហត្ថ​ថៃ ដែល​ដឹកនាំ​ដោយ​ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ឧត្តមសេនីយ៍ទោ Damrongsak Kittiprapas កាលពី​ថ្ងៃ​អង្គា​រ៍ស​ប្តា​ហ៍​មុន បាន​ចេញ​ការ​ព្រមាន​ដ៏​តឹង​រឹង​មួយ ប្រឆាំង​នឹង​អ្នក​ជិះ​ម៉ូតូ​ប្រណាំង​គ្នា​លើ​ផ្លូវ​សាធារណៈ ក្រោយ​ពី​ដក​ការ​រឹត​បន្តឹង​កូ​វី​ដ​១៩​។

លោក​ឧត្តមសេនីយ៍ទោ Damrongsak បាន​ថ្លែង​បែប​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ដាក់​បម្រាម​គោចរ​ពេល​រាត្រី ប្រសិនបើ​ប្រជាជន​ខក​ខានមិនបាន​សហការ​ជាមួយ​វិធានការ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។

សាកល​វិទ្យា​ធិ​ការ​រង​នៃ​សាកលវិទ្យាល័យ Rangsit លោក​វរសេនីយ៍ទោ Kritsanapong Phutrakul ដែល​ជា​ប្រធាន​មហាវិទ្យាល័យ​ប្រឆាំង​ឧក្រិដ្ឋកម្ម និង​រដ្ឋបាល​យុត្តិធម៌ បាន​មាន​ប្រសាសន៍​ថា បញ្ហា​នៃ​ការ​ប្រណាំង​នៅ​លើ​ដងផ្លូវ គឺ​បណ្តាល​មក​ពី​កត្តា​សង្គម​។

លោក​បាន​ស្នើ​ឱ្យ​យានដ្ឋាន​ច្នៃ​ម៉ាស៊ីន​ម៉ូតូ​ប្រណាំង គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ ហើយ​ម្ចាស់​របស់​វា​ត្រូវ​បាន​ចាប់ខ្លួន​ស្រប​ជាមួយនឹង​ការ​ចាប់​អ្នក​ប្រណាំង​។ រដ្ឋាភិបាល​ក៏​ត្រូវ​ដោះស្រាយ​ផង​ដែរ​ថា តើ​ត្រូវ​ចាត់វិធានការ​អ្វីខ្លះ? បន្ទាប់​ពី​ចាប់ខ្លួន​អ្នក​ប្រណាំង​ក្មេង​ស្ទាវ​ទាំងនេះ​។

លោក​បាន​និយាយ​ថា ពួក​គេ​ប្រហែលជា​វិល​ត្រឡប់​មក​តាម​ផ្លូវ​វិញ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​។ ជាមួយ​គ្នា​នេះ​ដែរ លោក​ថា រដ្ឋាភិបាល​គួរតែ​អប់រំ​ឪពុក​ម្តាយ​ផង នៅ​ពេល​កូន​ៗ​របស់​ពួក​គេ​ទិញ​ម៉ូតូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ