ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​ សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​ពលករ​ជិត​៤០​នាក់​​នៅ​​ជាប់​ព្រំដែន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ​ប្រុស​ស្រី​ចំនួន​៣៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​ក្នុងស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ ​ឈម​ទឹកដី​កម្ពុជា​ ស្រុក​អូរ​ជ្រៅ​ និង​ស្រុក​ស្វាយចេក​ កាលពី​ថ្ងៃ​ទី​២០​និង​២១​ មិថុនា ឆ្នាំ​​២០២០​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ​ប្រុស​ស្រី​ចំនួន​៣៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​ក្នុងស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ ​ឈម​ទឹកដី​កម្ពុជា​ ស្រុក​អូរ​ជ្រៅ​ និង​ស្រុក​ស្វាយចេក​ កាលពី​ថ្ងៃ​ទី​២០​និង​២១​ មិថុនា ឆ្នាំ​​២០២០​ ។

​ពលករ​ទាំង​៣៦​នាក់ (​ប្រុស​២២​នាក់​)​ ​ក្នុង​ចំណោម​នេះ​ពលករ​ចំនួន​៣១​នាក់ (​ប្រុស​១៨​នាក់) ​សមត្ថកិច្ច​ថៃ​ចាប់​កាលពី​ថ្ងៃ​ទី​២០ ​មិថុនា​ ឆ្នាំ​​២០២០ តែ​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។ ​បើ​តាម​ប្រភព​ថា​ មេខ្យល់​​ចំនួន​៣​នាក់​ ជាជនជាតិខ្មែរ ​ត្រូវ​ភាគី​ថៃ​ក្របួច​បាន​ហើយ​ ។​ ជាមួយ​គ្នា​នេះ​ដែរ រថយន្ត​៣​គ្រឿង​ពាក់​ស្លាក​លេខ​ថៃ​ ដែល​ដឹក​ពលករ​និង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​៣​នាក់​ក៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដូច​គ្នា​។

​ពលករ​ទាំងអស់​ខាងលើ ​ក្រោយ​ធ្វើការ​សួរនាំ​ ពួក​គេ​អះអាង​ថា​ ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​ដោយ​ថ្មើ​ជើង​តាម​ច្រករបៀង​ចូល​ភូមិ​ណ​ង​យ៉ា​កែវ​ឈម​ទឹកដី​កម្ពុជា​ក្នុងស្រុក​ស្វាយចេក​ ។​ ពួក​គេ​បន្ត​ថា ​ប្រុង​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក​ និង​ខេត្ត​ក្បែរ​ៗ​នោះ​ ដោយ​ចំណាយ​ប្រាក់​លើ​មេខ្យល់​ម្នាក់​៣០០០​បាត​។

​ដោយឡែក​ថ្ងៃ​ទី​២១​ មិថុនា​ សមត្ថកិច្ច​ថៃ​ចាប់​ពលករ​៥​នាក់​នៅ​ឃុំ​ស្រុក​គោក​ធ្យូង​ ក្រោយ​ពួក​គេ​ឆ្លង​ព្រំដែន​ចូល​ដល់​ដី​ថៃ​ ។ ​ពលករ​ទាំង​៥​នាក់​នេះ​ ៤​នាក់​រស់នៅ​ខេត្តបន្ទាយមានជ័យ​ និង​ម្នាក់​រស់នៅ​ខេត្តសៀមរាប​ ហើយ​ពួក​គេ​អះអាង​ថា​ ចំណាយ​ប្រាក់​​ក្នុងម្នាក់​ៗ៣០០០​បាត​ ខ្លះ​៣៥០០​បាត​លើ​មេខ្យល់​ប្រុង​នាំ​ទៅ​ធ្វើការ​សំណង់​នៅ​ខេត្ត​ឈុ​ន​បូ​រី​ ។ ​

ក្រោយ​ឃាត់ខ្លួន ​ពលករ​ទាំង​៣៦​នាក់ ត្រូវបាន​ភាគី​ថៃ​​ប្រគល់​ឲ្យ​នគរបាល​ស្រុក​គោក​ធ្យូង​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​។​

គួរ​បញ្ជាក់​ថា​ កន្លង​ទៅ​ថ្មី​ៗ​ថ្នាក់ដឹកនាំ​តំណាង​ក្រសួងមហាផ្ទៃ​និង​ក្រសួងការពារជាតិ​បាន​ជួប​ប្រជុំ​គ្នា​មួយ​ជាមួយ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ក្រើនរំលឹក​ដល់​កម្លាំង​ជួរ​មុខ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន​ ស្រប​ពេល​ប្រទេស​ថៃ​បិទ​ព្រំដែន​ការពារ​មេរោគ​ថ្មី​កូ​វីត​១៩​ ប៉ុន្តែ​ពលករ​ខ្មែរ​នៅ​តែ​លួច​ឆ្លង​ព្រំដែន​ទៅ​ដល់​ដី​ថៃ​ហើយ​ទាល់តែ​ខាង​ថៃ​ចាប់​បាន​ ទើប​ខាង​កម្ពុជា​ដឹង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ