ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​សែង​ម្តាយ​អាយុ​១០០​ឆ្នាំទៅ​ធនាគារ ដើម្បី​ដក​លុយ​ប្រហែល​២០​ដុល្លារ​(វីដេអូ)

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់ Gunja Dei អាយុ​៧០​ឆ្នាំ…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ស្ត្រី​ចំណាស់ Gunja Dei អាយុ​៧០​ឆ្នាំ ចង់​ដក​ប្រាក់ ១៥០០​រូពី (​ប្រហែល​២០​ដុល្លារ​អា​មេ​រិ​ក​) ពី​គណនី​របស់​ម្តាយ​ឈ្មោះ Labhe Baghel ដែល​មាន​អាយុ​១០០​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ ខណៈ​ដែល​សាខា​ធនាគារ បាន​អះអាង​ថា ត្រូវ​តែ​មាន​វត្តមាន​របស់​ម្តាយ​ទើប​អាច​ដក​បាន​។

ប្រាក់​នៅ​ក្នុង​គណនី​ធនាគារ​នេះ គឺ​បាន​មក​ពី​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស ដែល​បាន​ជួយ​ដល់​ចាស់​ៗ កំឡុង​ពេល​ចាក់សោរ​ប្រទេស​ទប់ស្កាត់ និង​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​។ ម្តាយ​របស់​ស្ត្រី​ចំណាស់​អាយុ​៧០​ឆ្នាំ គឺជា​ម្ចាស់​គណនី​របស់​គម្រោង Jan Dhan Yojana ដែល​ជា​ការ​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ឥណ្ឌា​។

នៅ​ពេល​គាត់​បាន​ទៅ​ធនាគារ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ដើម្បី​ដក​ប្រាក់​ពី​ជំនួយ​ជំនួស​ម្តាយ ស្រាប់តែ​ខាង​ធនាគារ​បាន​បដិសេធ ហើយ​ទាមទារ​ឱ្យ​ម្តាយ​ដែល​ជា​ម្ចាស់​គណនី​មក​ដោយ​ផ្ទាល់​។ គាត់​បាន​ប្រាប់​ថា ម្តាយ​របស់​គាត់​ពិការ ហើយ​មិន​អាច​ងើប​ពី​គ្រែ​មក​ដក​លុយ​បាន​ទេ​។ ខាង​ធនាគារ​ថា នឹង​ទៅ​ជូន​លុយ​ដល់​ផ្ទះ តែ​គ្មាន​នរណា​បាន​ទៅ​ទេ​ជាក់ស្តែង​។

នៅ​ថ្ងៃ​បន្ទាប់ ស្ត្រី​ជា​កូន​បាន​ដាក់​ម្តាយ​របស់​គាត់​នៅ​លើ​គ្រែ​តូច ហើយ​អូស​តាម​ផ្លូវ​ចម្ងាយ​ប្រហែល ៤០០​ម៉ែត្រ ទៅ​កាន់​ធនាគារ​។ វា​ពិតជា​កំសត់​មែនទែន នៅ​ពេល​ដែល​ឃើញ​ដូចនេះ ព្រោះតែ​លុយ​២០​ដុល្លារ ត្រូវ​អូស​ម្តាយ​ដាក់​លើ​គ្រែ​មក​ធនាគារ​។

គេ​បាន​បញ្ជាក់​ថា វា​គឺជា​បញ្ហា​ទំនាក់ទំនង​រវាង​ធនាគារ និង​អតិថិជន​។ គេ​នឹង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thesun (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ