ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នក​រត់​ម៉ូតូឌុប​ពិតជា​គ្រោះថ្នាក់ ត្រូវ​​អស់​សង្ខារ​​ក្រោម​ល្បិច​របស់​ចោរ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​ចោរ​ចាក់​ផ្តាច់​យក​ជីវិត រួច​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​បាត់ ដោយ​បន្សល់​ទុក​សព​ជន​រង​គ្រោះ​នៅ​កណ្តាល​​វាលស្រែ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​។ អំពើ​ប្លន់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣៥​នាទី​យប់…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​ចោរ​ចាក់​ផ្តាច់​យក​ជីវិត រួច​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​បាត់ ដោយ​បន្សល់​ទុក​សព​ជន​រង​គ្រោះ​នៅ​កណ្តាល​​វាលស្រែ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​។ អំពើ​ប្លន់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ ២០២០ នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចំបក់​ជ្រំ ឃុំ​ច្រេស ស្រុក​មេ​សាង​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​ចា​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​នោះ មាន​ឈ្មោះ ភី យុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រេ​ជ ឃុំ​ច្រេស ស្រុក​មេ​សាង មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប ចំណែក​ម៉ូតូ​ដែល​ចោរប្លន់​យក​ទៅ​បាត់​នោះ ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា មុន​កើតហេតុ ជនសង្ស័យ​បាន​ហៅ​ជន​រង​គ្រោះ​ឱ្យ​ដឹក​គេ​ទៅ​កាន់​ភូមិ​ចំបក់​ជ្រំ ចំណែក​ជន​រង​គ្រោះ​ដោយ​ឃើញ​ជនសង្ស័យ​តែ​ម្នាក់ឯង ហើយ​ណាមួយ​គោល​ដៅ​ដែល​ដឹក​ជនសង្ស័យ​រូប​នោះ​ក៏​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ដែរ ទើប​ព្រម​ដឹក​ទៅ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ត្រូវ​ជនសង្ស័យ​ប្រើ​វត្ថុ​មុត​ស្រួច​ចាក់​ពីក្រោយ​ជា​ច្រើន​កន្លែង រហូត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​តែ​ម្តង ចំណែក​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ មាន​អ្នកស្រុក​ឆ្លងកាត់​ក៏​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ រួច​ក៏​រាយ​ការណ៍​​មក​សមត្ថកិច្ច​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ រហូត​ដល់​ព្រឹក​ឡើង ទើប​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ ក្រោម​ការ​ចោមរោម​មើល​ពី​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ