ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធ​រឿង​ភាគ​ថៃ​ដ៏​ល្បី​ម្នាក់​បា.ញ់​សម្លា.ប់​ខ្លួនឯង ?

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ភាគ​ទូរទស្សន៍ ដែល​ទទួល​បាន​ពានរង្វាន់​អ្នកដឹកនាំ​រឿង​ល្អ​របស់​ថៃ លោក Chaninthorn Prasertprasart វ័យ​៥៩​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា…

ប្រទេស​ថៃ ៖ អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ភាគ​ទូរទស្សន៍ ដែល​ទទួល​បាន​ពានរង្វាន់​អ្នកដឹកនាំ​រឿង​ល្អ​របស់​ថៃ លោក Chaninthorn Prasertprasart វ័យ​៥៩​ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួនឯង កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា កន្លង​ទៅ ។

បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​ប៉ូលិស​ប្រចាំ​តំបន់ Huay Kwang ក្នុង​ទីក្រុង​បាងកក​បានឱ្យ​ដឹង​ថា លោក Chaninthorn Prasertprasart បាន​ស្លាប់​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ក្នុង​ខុន​ដូរ​បស់​លោក លើ​រទេះរុញ​ដោយ​មាន​គ្រាប់កាំភ្លើង​ត្រូវ​ចំ​សៀតផ្កា​ខាងស្តាំ​។

របាយការណ៍​ពី​ប៉ូលិស​បាន​បន្ត​ថា ពួក​គេ​បាន​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​នៅ​លើ​ឥដ្ឋ ហើយ​​ពុំ​មាន​សញ្ញា​បង្ហាញ​ពី​ការ​វាយតប​ណាមួយ ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​កើតហេតុ​ឡើយ​។

បើ​តាម​សម្តី​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា លោក Chaninthorn Prasertprasart បច្ចុប្បន្ន​កំពុង​មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ​ជា​ទម្ងន់ ហើយ​នេះ​អាច​ជា​មូលហេតុ ដែល​បណ្តាល​ឱ្យ​លោក​សម្រេចចិត្ត​ធ្វើ​អត្តឃាត ។

មន្ត្រី​ប៉ូលិស​នឹង​ធ្វើការ​សាកសួរ​សាក្សី និង​សាច់ញាតិ​ដើម្បី​រក​មើល​ថា តើ​វា​ពិតជា​ការ​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ដែរ​ឬទេ? ។

ក្រោយ​ទទួល​ដំណឹង​ក៏​ក្រៀមក្រំ​នេះ តារា​សម្តែង​ស្រី​ប្រុស​របស់​ប្រទេស​ថៃ​ជា​ច្រើន បាន​នាំ​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការ​បាត់បង់​បុគ្គល​ឆ្នើម​ក្នុង​វិស័យ​ភាពយន្ត​ថៃ​។
សូម​ជម្រាប​ជូន​ថា លោក Chaninthorn Prasertprasart ធ្លាប់​បាន​បម្រើ​ការ​ឱ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ និង​បាន​និពន្ធ​រឿង​ជា​ច្រើន​សម្រាប់​ស្ថានីយទូរទស្សន៍​ដ៏​ល្បីល្បាញ​របស់​ថៃ​មួយ​នេះ ព្រមទាំង​ឈ្នះ​ពានរង្វាន់​សំខាន់​ៗ​ក្នុង​ប្រទេស​ផង​ដែរ​៕ ប្រភព ៖ nationthailand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ