ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការទិញរថយន្តថ្មីដោយមិនបារម្ភពីការផ្ទេរកម្មសិទ្ធយានយន្ត !

3 ឆ្នាំ មុន
  • ភ្នំពេញ

តើអ្នកចូលចិត្តរថយន្តថ្មី ឬរថយន្តមួយទឹក ? នេះគឺជាសំណួរទូទៅមួយនៅក្នុងប្រទេស កម្ពុជាចាប់តាំងពីទីផ្សារនេះត្រូវបានបង្កើតឡើងដោយសារការនាំចូលរថយន្តមួយទឹក ។ ប៉ុន្តែពេលវេលាបានផ្លាស់ប្តូរហើយ មានអ្នកដែលចង់ប្រើប្រាស់រថយន្តថ្មីច្រើន ព្រោះវាជាជម្រើសមួយដល់ការសន្សំសំចៃផ្នែកសេដ្ឋកិច្ចច្រើនជាងការប្រើប្រាស់រថយន្តមួយទឹក ។…

តើអ្នកចូលចិត្តរថយន្តថ្មី ឬរថយន្តមួយទឹក ? នេះគឺជាសំណួរទូទៅមួយនៅក្នុងប្រទេស កម្ពុជាចាប់តាំងពីទីផ្សារនេះត្រូវបានបង្កើតឡើងដោយសារការនាំចូលរថយន្តមួយទឹក ។ ប៉ុន្តែពេលវេលាបានផ្លាស់ប្តូរហើយ មានអ្នកដែលចង់ប្រើប្រាស់រថយន្តថ្មីច្រើន ព្រោះវាជាជម្រើសមួយដល់ការសន្សំសំចៃផ្នែកសេដ្ឋកិច្ចច្រើនជាងការប្រើប្រាស់រថយន្តមួយទឹក ។

ប្រសិនបើអ្នកចូលចិត្តរថយន្តមួយទឹកអ្នកនឹងត្រូវធ្វើប្រតិបត្តិការផ្ទេរកម្មសិទ្ធិ ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្តដែលបានទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំកម្មសិទ្ធិយានយន្តអោយបានមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ។ បើអ្នកជ្រើស រើសរថយន្តថ្មីអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន ។ មួយក្នុងចំណោមអត្ថប្រយោជន៏នោះ គឺនិយាយអំពីភាពជាម្ចាស់រថយន្តដំបូងគេ ។ ក្នុងនាមជាម្ចាស់ដើមនៃយានយន្តអ្នកមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានាពេលអនាគតដែលបង្កឡើងដោយអ្នកដទៃទៀតទេលើកលែងតែវាជារថយន្តទិញបន្តពីគេ ។

យើងក្រឡេកមកមើលរថយន្តស៊េរីថ្មី ២០២០ទាំងនោះដែលទទួលបានពីក្រុមហ៊ុនចែក ចាយរថយន្តថ្មីផ្លូវការ ។ បច្ចុប្បន្នអ្នកអាចរកបានសម្រាប់តម្លៃ Mazda CX5 ជាមធ្យម 55,000$, Chevrolet Trax តម្លៃ 39,500$ ហើយប្រសិនបើអ្នកក្រឡេកមើលរថយន្ត MG RX5 អ្នកអាចរកជាវបានក្នុងតម្លៃ 39,990$ បូករួមនឹងតម្លៃនេះនឹងគ្របដណ្តប់លើភាពជាម្ចាស់ដើមនៃរថយន្តនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

ដូច្នេះហេតុអ្វីលោកអ្នកមិនស្វែងរកជម្រើសពីក្រុមហ៊ុនចែកចាយជាផ្លូវការដែលអាចរកបាននៅលើទីផ្សារក្នុងប្រទេសកម្ពុជាដូចជាក្រុមហ៊ុន Toyota, Ssang Yong, Mazda, MG, Nissan និង Chevrolet ។ វាច្បាស់ណាស់សម្រាប់រថយន្តថ្មី គឺមិនមានការឈឺក្បាលដូចរថយន្តចាស់ ហើយមិនសូវមានបញ្ហាជាមួយការថែទាំ ។លោកអ្នកនឹងដឹងពីអ្វីដែលអ្នកកំពុងទទួលបាន ! ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវឆ្លងកាត់ភាពស្មុគស្មាញនៃការ បែងចែកឯកសារផ្សេងទៀតដោយខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នក ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ