ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ភ្នំពេញ​បច្ចុប្បន្ន​នឹង​មិន​រុះរើ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជាក់លាក់​ថា ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង (​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន​) រក្សា​នៅ​ទុក​ដដែល​ ទោះបីជា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​សាងសង់​ដំណើរការ​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជាក់លាក់​ថា ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង (​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន​) រក្សា​នៅ​ទុក​ដដែល​ ទោះបីជា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​សាងសង់​ដំណើរការ​ក៏​ដោយ ។

ថ្លែង​ក្នុង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាស​យាន​ដ្ឋា​ន​អន្តរជាតិ​ថ្មី នៅ​ក្នុង​ទឹកដី​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ៖ ក្នុង​ឱកាស​នេះ​ខ្ញុំ​ក៏​បាន​ឆ្លៀត​លើក​ឡើង​ចំពោះ​ចង្ង​ល់​មតិ​មួយ​ចំនួន​ថា នៅ​ពេល​ព្រ​លាន​យន្តហោះ​ថ្មី​ធ្វើ​រួច​ហើយ បិទ​ព្រ​លាន​យន្តហោះ​ចាស់ គឺ​មិន​បិទ​នោះ​ទេ ។

សម្តេច​បញ្ជាក់​ថា ៖«​ព្រ​លាន​យន្តហោះ​ចាស់​ត្រូវ​ទុក​នៅ​ជា​ព្រ​លាន​យន្តហោះ​ដដែល ប៉ុន្តែ​មុខងារ​របស់​វា ទី​១.​ជា​ព្រ​លាន​យោធា​កងទ័ព ទី​២.​ទុក​សម្រាប់​ការ​ហោះហើរ​ផ្ទៃក្នុង​ប្រទេស ។ ទី​៣.​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​ទំនិញ​សម្រាប់​ផ្លូវអាកាស ទី​៤.​សម្រាប់​ការ​ចុះ​ចត​សម្រាប់​ព្រះ​មហា​ក្ស​ត្រ នាយក​រដ្ឋមន្ត្រី ប្រមុខរ​ដ្ឋជា​ភ្ញៀវ និង​ទុក​សម្រាប់​ជា​កន្លែង​ទុក​ចត​យន្តហោះ ។

អី​ញ្ចឹ​ង​អ្នកខ្លះ​គេ​និយាយ​ពោ​ធ៍​ចិន​តុង​អាច​ក្លាយជា​ទីក្រុង​រណប​ថ្មី​នោះ​គឺ​អត់​ទេ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ខាង​មុខ​ក៏​នឹង​មានការ​បង្កើត​ព្រ​លាន​យន្តហោះ​នៅ​ខេត្តបាត់ដំបង រតនគិរី ជាដើម ។

សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះបីជា​មាន​ជំងឺ​កូ​វី​ដ​១៩​កំពុង​វាយ​លុប​បណ្តា​ប្រទេស​នានា​លើ​សកល​​លោក​ ព្រម​រួម​ទាំង​ប្រទេស​កម្ពុជា​ក្តី ​អា​កាស​យានដ្ឋាន​អន្តរជាតិ​ចំនួន​៣ នៅ​តែ​សាងសង់​ជា​ធម្មតា ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​សាងសង់ ព្រ​លាន​យន្ត​ហោះ​អន្តរជាតិ​ចំនួន​៣ ព្រមទាំង​ទោះបីជា​មាន​ជំងឺ​កូ​វី​ដ​១៩​យ៉ាងណា​ក្តី ។

ព្រ​លាន​យន្ត​អន្តរជាតិ​ដែល​កំពុង​សាងសង់​នោះ​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តកណ្តាល ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប និង​ព្រ​លាន​យន្តហោះ​​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ ។

សម្តេច​បន្ត​ថា ទោះបីជា​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ហេតុ​កម្ពុជា​ចាំបាច់​សាង​សង់​ព្រ​លាន​យន្តហោះ​ធ្វើ​អ្វី បើ​ជំងឺ​កូ​វី​ដ​១៩ កំពុង​វាយ​លុក​នៅ​លើ​បណ្តា​ប្រទេស​ជា​ច្រើន​លើស​កល រួម​ទាំង​កម្ពុជា​ផង​នោះ ។ ចំណុច​នេះ​សម្តេច​បាន​លើក​ឡើង​ថា ការ​សាងសង់​មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែល​សាងសង់​នោះ​ទេ ។ ហើយ​ជា​ទូទៅ​នៅ​កម្ពុជា​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​បិទ ឬ​​ក្ស័យ​​ធន​នោះ​ទេ ជាក់ស្តែង​ក្រុមហ៊ុន​សាង​សង់​​ព្រ​លាន​យន្ត​​ហោះ​ចំនួន​៣​ខាងលើ​នេះ​។

សម្តេច​បន្ត​ថា តាម​គម្រោងការ​សាងសង​់ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តកណ្តាល​អាច​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ដោយ​ព្រ​លាន​យន្តហោះ​នេះ​នឹង​អាច​ឲ្យ​យន្តហោះ​ខ្នាត​ធំ​ចុះ​ចូល​ចត​បាន​ដោយ​មិន​ចង្អៀត​នោះ​ទេ ។

សម្តេច​ក៏​បាន​បន្ត​លើកទឹកចិត្ត​ហើយ​សង្ឃឹមថា លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក​អភិបាល ខេត្តកណ្តាល លោក​អភិបាល​ខេត្តតាកែវ អភិបាល​ភ្នំពេញ ខិតខំ​ដោះស្រាយ ធ្វើ​យ៉ាងណា​ឲ្យ​ព្រ​លាន​យន្តហោះ​រួចរាល់ តាម​ការ​គ្រោងទុក​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ