ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ប្រតិកម្ម​អ្នក​រិះគន់​រឿង​សាងសង់​អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​ការ​ធ្វើ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​បាន​យក​លុយ​ពី​ណា​ទេ គឺ​បាន​មក​ពី សមាជិក​សមាជិក​គណបក្ស ។ សម្តេច​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​ការ​ធ្វើ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​បាន​យក​លុយ​ពី​ណា​ទេ គឺ​បាន​មក​ពី សមាជិក​សមាជិក​គណបក្ស ។

សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​សូម​ប្រាប់​ថា អ្នកឯង​ចង់​ថា ម៉េច​ថា​ទៅ ថ្ងៃ​ទី​២៨ មិថុនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​ពិធីសូត្រមន្ត​ចូល​ឡើង​អគារ​ហើយ​ចូល​នៅ​អគារ​ហើយ ។ កុំ​អី​យក​ថ្ងៃ​សុក្រ យើង​និយាយ​តាម​ជើង​លេខ ប៉ុន្តែ​ជាប់រវល់ ។ តែ​ថ្ងៃ​២៨ គឺ​ចង់​ថ្ងៃ​ខួប​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ចំ​ថ្ងៃសីល​ផង​ដែរ​» ។

សម្តេច​បញ្ជាក់​ចំពោះ​ការ​លើក​ឡើង​ថា បាន​លុយ​ពី​ណា​ធ្វើ​ស្នាក់​ការ​គណបក្ស​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ឆ្លើយ​ទៅ​អ្នកឯង​វិញ​ថា លុយ​បាន​មក​ពី​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន មាន​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​មាន​ទាំង​កម្ពុជា ពាណិជ្ជករ កម្មករ កសិករ និង​សេដ្ឋី កូន​សេដ្ឋី អី​ញ្ចឹ​ង​មាន​អ្វី​ពិបាក​ត្រឹម​លុយ​ជាង​៣០​លាន​ដុល្លារ​សម្រាប់​សាងសង់​អគារ​ដែល​បក្ស​កាន់​អំណាច​នោះ​» ។

សម្តេច​ចំអក​ទៅ​កាន់​អតីត​គណបក្សប្រឆាំង​ថា ៖«​អ្នកឯង​ចង់​ធ្វើ​អ្វីមួយ​ដើរ​រៃ​លុយ​ថា ធ្វើ​នេះ​ធ្វើ​នោះ​ពី​សមាជិក​របស់​អ្នកជា​រឿង​របស់​អ្នកឯង ស្អី​ដោយ​បង្កើត​ម៉ោង​ទី​១ ម៉ោង​ទី​២ ។ អ្នកខ្លះ​ចលនា​គ្នា​បង្កើត​ទូរទស្សន៍ ប៉ុន្តែ​មិន​ចេញ​ទៅ​ចេញ​ព្រះអាទិត្យ ឬ​ព្រះ​ច័ន្ទ​ទៅ​វិញ​ហើយ​បាត់​លុយ​គេ​មិន​ទៅ​ណា​មិនដឹង​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ថវិកា​សប្បុរសជន​ជួយ​សាងសង់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​មាន​ថវិកា​ជាង​១០០​លាន ដោយ​មាន​ថវិការដ្ឋ​៣០​លាន​ដុល្លារ និង​ថវិកា​សប្បុរសជន​ជាង​៧០​លាន​ដុល្លារ ដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​នេះ ។ នេះ​ជា​ការ​រួម ចំណែក​ដែល​គេ​ហៅ​ថា សិល្បៈ​នៃ​ការ​ចែករំលែក​គ្នា ។ ជាក់ស្តែង​ក្នុង​សម័យ​កូ​វី​ដ​១៩ មិន​មាន​ប្រជាពលរដ្ឋ​ណាមួយ​ស្លាប់​ដោយសារ​ដាច់​បាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ