ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ឌុកក្ឌួលខ្លាំង​ណាស់! ទទួលដំណឹង​មរណ​ភាព​​លោក​​ឪពុក​អ្នកនាង ខាត់ សុ​ឃី​ម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​ទាំងព្រលឹម​ នៅ​ពេល​ដែលតារា​ពហុ​ជំនាញ ខាត់ សុ​ឃី​ម បង្ហោះ សា​មួយបង្ហាញ​ភាពសោកសៅ​ថា​ «​លា​ហើយ​ពុក​»​ ។…

រាជធានីភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​ទាំងព្រលឹម​ នៅ​ពេល​ដែលតារា​ពហុ​ជំនាញ ខាត់ សុ​ឃី​ម បង្ហោះ សា​មួយបង្ហាញ​ភាពសោកសៅ​ថា​ «​លា​ហើយ​ពុក​»​ ។ ភ្លាម​ៗ មានការ​សួរនាំ ហើយ​ស្លុត​ចិត្ត​គ្រប់ៗ​គ្នា ដែល​គេនឹក​មិន​ដល់​ថា ខាត់ សុ​ឃី​ម និង​ក្រុម​គ្រួសារជួប​ទុក្ខដល់​ម្លឹ​ង រ​ហូត​បាត់បង់​លោកឪពុក ដែល​ជា​ម្លប់​កូនចៅ ផ្តល់​វិជ្ជា​សិល្បៈគ្រប់​គ្នា​បែប​នេះ​សោះ​។

តាម​ការ​ខម​មិន​ចូល​​ពីមិត្ត​សិល្បករ គេ​នៅមិន​ទាន់​ឃើញ ខាត់ សុ​ឃី​ម ឆ្លើយ​តប​សារចង់​ដឹង​ពីមិត្តភក្តិ បងប្អូន​នោះ​ទេ​។ នេះ​អាច​មក​ពី​អ្នក​នាងកំពុងច្របូកច្របល់​ពេញ​ហ្នឹង ទទួលយក​មិន​ទាន់​បាន​។ គ្រប់​គ្នា​បាន​តែ​ផ្ញើ​សា​ររំលែក​ទុក្ខ ក្នុង​នោះ​ឃើញ សុ​ុ​ន ស្រី​ពេជ្រ អ្នក​នាង​កា​តុ កៅ សីហា សុវត្ថិ ឌី​ធា​រិ​កា និង ហ្វេ​ន​ៗ​ជា​ច្រើន​ទៀត ចូលរួម​ផ្ញើ​សារ​រំលែក​ទុក្ខ ពេញ​ហ្នឹង និង​ខ្លះ​ស៊ែរ​ក៏​ឃើញ​។

ឪពុក ខាត់ សុ​ឃី​ម កន្លង​មក​ឃើញ អ្នក​នាង ខាត់ សុ​ឃី​ម ឧស្សាហ៍ យក​ទៅ​ពិនិត្យ នៅ​មន្ទីរពេទ្យ បន្ត​បន្ទាប់​។ ប៉ុន្តែ​គេ ក៏​មិន​ដែល​ដឹ​ថា ស្ថានភាព​ជំងឺធ្ងន់​នោះ​ទេ ព្រោះ​កម្រ​ឃើញ​ខាត់ សុ​ឃី​ម និយាយ​ពី​ប្រភេទ​ជំងឺ​ឪពុក​បែប​ណា ឬ​អាច​ថា​ជំងឺ មិន​ធ្ងន់ អាច​មិន​បារ​ម្ម​ណ៍​ច្រើន​។ ខ្លះ​សន្និដ្ឋាន​ថា អាច​ជួប​ស្ថាន​ការ ផ្សេង​ដែល​លឿន​ហួស​ស្មាន កែខៃ​ស្ងា​ន​ការណ៍ មិន​ទាន់ ហើយ​សុ​ឃី​ម ស្រឡាញ់​ឪពុក​ណាស់ រវល់​បែប​ណា​ក៏​យក​ទៅ​ជួប​ពេទ្យ​ជា​ប្រចាំ​។

ការ​បាត់បង់​បង្គោល ដ៏​សំខាន់​នេះ មិនដឹង​ថា ខាត់ សុ​ឃី​ម និង​បងប្អូន​កូនចៅ និង​អ្នក​ម្តាយ តក់ស្លុត​បែប​ណា ទទួលយក​បានដល់​កម្រិត​ណា នោះ​ទេ ព្រោះ​កន្លង​មក​ឃើញ​ត្រកូល​ខាត់​មាន​សេចក្តីសុខ​ណាស់​។ សូម​ចូលរួម​សោកស្តាយ អំពី​ដំណឹង​អកុសល​នេះ​។

អត្ថបទសរសេរ ដោយ