ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ ៩ ប្រទេសនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃដើមសប្តាហ៍នេះមានការ ប្រែប្រួលយ៉ាងណាធៀបជាមួយប្រាក់នៃបណ្តាប្រទេសសំខាន់មួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹកញាប់ជាងគេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរសម្រាប់ថ្ងៃដើមសប្តាហ៍នេះមានការ ប្រែប្រួលយ៉ាងណាធៀបជាមួយប្រាក់នៃបណ្តាប្រទេសសំខាន់មួយចំនួនដែលប្រជាពលរដ្ឋខ្មែរនិយមចាយញឹកញាប់ជាងគេ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៦៥ រៀល និង ១អឺរ៉ូ ទិញចូល ៤៥៤៥ រៀល លក់ចេញ ៤៥៩០ រៀល ហើយ ១ដុល្លារអូស្ត្រាលី ទិញចូល ២៧៧៧ រៀល លក់ចេញ ២៨០៥ រៀល ។

ទន្ទឹមនេះដែរសម្រាប់ប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរនៅថ្ងៃនេះ គឺ ១យន់ចិន ទិញចូល ៥៧៥ រៀល លក់ចេញ ៥៨១ រៀល ខណៈដែល ១០០យ៉េនជប៉ុន ទិញចូល ៣៨០៣ រៀល លក់ចេញ ៣៨៤១ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៣៥ រៀល លក់ចេញ ៣៣៨ រៀល ។

ជាមួយគ្នានេះដែរ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារសាំងហ្គាពួរធៀបជាមួយប្រាក់រៀល ដែលថ្ងៃនេះ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩០៩ រៀល លក់ចេញ ២៩៣៨ រៀល ហើយ ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល ដោយឡែក ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល និងលក់ចេញ ១៧៧ រៀល ៕

some vietnamese dong bank notes indicating growing economy

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ