ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងប្រញាប់ទៅណា! ជិះលឿនដូច​ហោះ​ពន្លះគូទកុងតឺន័រ ឆក់យកជីវិតទាំង​២នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​​បាន​បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែង បន្ទាប់ពី​​ជនរងគ្រោះទាំង​​២នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ក៏​រេ​ចង្កូត​ទៅ​បុក​គូទ​រថយន្ដ​កុងតឺន័​រ​កំពុង​​តែ​ឈប់​ចត​តាម​ចិញ្ចើម​ផ្លូវ ​ខណៈ​អ្នកបើកបរ​​ចុះ​ទៅ​បត់ជើងតូច ​។ ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​​ទៅ​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០​…

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​​បាន​បាត់បង់ជីវិត​ភ្លាម​ៗ​នៅនឹងកន្លែង បន្ទាប់ពី​​ជនរងគ្រោះទាំង​​២នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ក៏​រេ​ចង្កូត​ទៅ​បុក​គូទ​រថយន្ដ​កុងតឺន័​រ​កំពុង​​តែ​ឈប់​ចត​តាម​ចិញ្ចើម​ផ្លូវ ​ខណៈ​អ្នកបើកបរ​​ចុះ​ទៅ​បត់ជើងតូច ​។

ហេតុការណ៍​​​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​​ទៅ​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ជនរងគ្រោះ​ដែល​បាត់បង់ជីវិតទាំង​២នាក់​ខាងលើ​មិនស្គាល់អត្ត​សញ្ញាណនោះទេ ។ ជនរងគ្រោះទាំង​២នាក់​ជិះ​​​ម៉ូតូ​​មួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១ID-៣០២៨ ។​ រថយន្ត​​កុងតឺន័រ​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-៧៩៧៩ ​អ្នកបើកបរមិនស្គាល់​អត្ត​សញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​​ដែល​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​​គាត់​​បាន​ឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ​អ្នកបើកបរ​ក៏​ឈប់​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ហើយ​​បើកទ្វារ​ចុះ​ទៅ​បត់ជើងតូច ​ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​មាន​បុរស២នាក់​ជិះ​​ម៉ូតូ​​មួយ​​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​មើល​មិនឃើញ​ភ្លើង​សញ្ញា​សុំ​ចត​ក៏​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​កុងតឺន័រ​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

​បន្ទាប់ពីកើតហេតុ​ក៏​មាន​វត្តមាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​​ធ្វើ​អន្តរាគមន៍​ ដើម្បី​កុំអោយ​មាន​គ្រោះថ្នាក់​កើតឡើង​បន្តបន្ទាប់​ទៀត​ ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កើតហេតុ ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​វាស់វែង រួច​​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក ​រង់​​ចាំ​ការ​ដោះស្រាយ​នៅ​​​ថ្ងៃក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដោយសារ​​គ្មាន​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​ ទើប​ផ្នែក​ជំនាញ​ចរាចរណ៍​បានអោយ​រថយន្ត​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ