ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២​មាន​ឆ្នាំ​ទទួល​លាភ​ដល់​ទៅ​៧​ឯណោះ

3 ឆ្នាំ មុន

មុន​នេះ​កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ មាន​ឆ្នាំ​ដល់​ទៅ​៧​ឯណោះ ដែល​ខ្ពស់​ជាងគេ​មាន​លាភ មានសំណាង សម្បូរ​លុយ​ចាយ​ហូរហៀរ…

មុន​នេះ​កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ មាន​ឆ្នាំ​ដល់​ទៅ​៧​ឯណោះ ដែល​ខ្ពស់​ជាងគេ​មាន​លាភ មានសំណាង សម្បូរ​លុយ​ចាយ​ហូរហៀរ និង​សម្រេច​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថា ប័ន ការងារ​ជួញដូរ រួម​នឹង​ការងារ​រក​ទទួលទាន​មាសប្រាក់​ចូល​មក​ផ្ទួន​ៗ ។ សូម​លោក​អ្នក​កើត​ឆ្នាំ​ទាំង​១២​ចូល​មើល​លេខ​ហុងស៊ុយ​សម្រាប់​ថ្ងៃនេះ​358​បួងសួង​សុំ​លាភ​សក្ការ​ឥឡូវនេះ ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី​នាំ​លាភ នាំ​សំណាង នាំ​សិរី​សួស្តី​សុភមង្គល​ដល់​លោក​អ្នក​ឱ្យ​បាន​សុខ​ចម្រើន​គ្រប់​ៗ​ក្រុម​គ្រួសារ ។

ឆ្នាំជូត ស្តេច​កណ្តុរ លាភ​ធំ លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ត្រដែត លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរ ហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​តាម​ដងផ្លូវ​ជា​និច្ច​។ រីឯ​សម្ព័ន្ធភាព​ស្នេហា ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ ថ្ងៃនេះ​រាសី​របស់​លោក​អ្នក​ខ្ពស់ត្រដែត បើ​ទោះជា​ដួង​រាសី​ល្អ​ប្រសើរ​ពិតមែន​ក្តី ប៉ុន្តែ​លោក​អ្នក គួរតែ​ប្រយ័ត្នប្រយែង​រាល់​ការងារ​ផង​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​នោះ​មិនមែន​បាន​មក​ដោយ​ងាយ​ៗ​ប៉ុន្មាន​ទេ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិ​មិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាង ណា​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​លោក​អ្នក​ក៏​ស្ថិត​នៅ​ក្នុង​គ្រោះ​ចាញ់បោក​គេ​ផង​ដែរ ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តី​សុខដុមរមនា ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ៕

ឆ្នាំខាល ថ្ងៃនេះ​រាសី​ល្អជា​មធ្យម​នៅ​ថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​របស់​លោក​អ្នក​តែង​មានការ​ចាប់កំហុស​គ្នា​ច្រើន ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង ។ សម្រាប់​ការ​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​កក់ក្តៅ​ត្រឡប់​មក​វិញ ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ ឈាន​ដល់​ការ​បែកបាក់ ។

ឆ្នាំថោះ ថ្ងៃនេះ​រាសី​ខ្ពស់ត្រដែត ហេតុនេះ​ការ​ធ្វើ​កិច្ចការ​អ្វី​ក៏​ផ្តល់​ផល​ល្អ សម្រាប់​លោក​អ្នកមាន​គម្រោង​ការងារ​ថ្មី​ៗ​ច្បាស់​ជា​ជោគជ័យ ។ ការ​រស់នៅ​លោក អ្នក​ត្រូវ​ចេះ​គ្រប់ គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បាន​ល្អ​ដោយ​មិន​ត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជន​រង​គ្រោះ​ទៅ​វិញ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់​កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេល​នេះ លោក​អ្នក​អាច​ឈោង​ចាប់​ក្រសោប​បាន​មក​វិញ​ហើយ ។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​និ​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

ឆ្នាំ រោង រាសី​ថ្ងៃនេះ​ស្រុត​ចុះ​ខ្លាំង ទោះបី​ដួង​រាសី​ស្រុត​ចុះ​ពិតមែន ប៉ុន្តែ​លោក​អ្នក​អាច​ប្រកប ការងារ​ជឿនលឿន​ទៅ​មុខ​ធម្មតា​បាន​មិន​ថ្វី​ទេ ។ ការ​រស់នៅ​ងាយ​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​ច្រើន ហេតុនេះ​គប្បី​មាន ការ​អត់ធ្មត់​បំផុត ។ ក្រៅពី​នេះ​បើ​លោក​អ្នក​ចង់​ឡើងផ្ទះ​ថ្មី​ឬ​ចេញដំណើរ​យានយន្ត​ទៅ​ណា​មក​ណា​ក៏​ចាត់​ទុក​ថា​មិនល្អ​ប៉ុន្មាន​នោះ​ដែរ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការ​លំបាក​ទាំង​ការ​ជួញ​ទី​ជិត​ទី​ឆ្ងាយ ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ។

ឆ្នាំម្សាញ់ ថ្ងៃនេះ​រាសី​របស់​លោក​អ្នក​ខ្ពស់ត្រដែត ទោះជា​ដួង​រាសី​ល្អ​ប្រសើរ​ពិតមែន​ក្តី ប៉ុន្តែ​លោក​អ្នក តោង​តែ​ប្រយ័ត្នប្រយែង​រាល់​ការងារ​ផង​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​នោះ​មិន​ងាយ​បាន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះ​ទេ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិ​មិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិត​នៅ​ក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តី​សុខដុម​រម្យ​នា ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ៕

ឆ្នាំមមី រាសី​ល្អជា​មធ្យម នៅ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​ផ្លូវ​រដិបរដុប​និង​មាន​បញ្ហា​ច្រើន​ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏​តែង​មិនសូវ​ទទួលផល​ល្អ​ប៉ុន្មាន​ទេ និង​ជួប​ការ​លំបាក​ច្រើន ពិសេស​ស្ត្រី​ទទួល​រង​គ្រោះ យាយី​ច្រើន​ចំពោះ​មុខ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ នៅ​ថ្ងៃនេះ​វ​មុន​នឹង​ចង់​ចុះ ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ខ្ពស់ ។

ឆ្នាំមមែ នៅ​ក្នុង​ថ្ងៃ​ចន្ទ​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក​ឯង​ៗ មាន​ង៉ូ​វ​ហេង​ឡើង​កប់​អាកាស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​ជា​អ្នកមាន​បញ្ញា​ច្រើន​ប្រសព្វ​ក្នុង​ការងារ​ទាំងឡាយ​មានការ​ងារ​រក​លុយ​ជាដើម រាសី​ខ្ពស់ត្រដែត​, ពណ៌​នាំ​សំណាង បៃតង ។ ការងារ​រក​ទទួលទាន រីក​ចម្រើន​ទៅ​មុខ​ហួសការ​រំពឹង​ទុក ឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ ក្រមុំ មាន​តែ​ភាព​ល្អូកល្អិន និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក រាសី​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃនេះ​ទោះបី​ដួង​រាសី​ស្រុត​ចុះ​ពិតមែន ប៉ុន្តែ​បើ​ការ​ប្រកបការងារ​មានការ​ប្រយ័ត្នប្រយែង​នោះ នឹង​ហុច​ផល​ល្អ​មក​វិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅ​ថ្ងៃនេះ​មិនសូវ​មានការ​រីក​ដុះដាល​ប៉ុន្មាន​ទេ ឯការ​ជួញ​ទី​ជិត​ឆ្ងាយ​ក៏​មិនសូវ​ហុច​ផល មក​វិញ​ដែរ ច្រើន​តែ​ជួប​រឿង​រកាំរកូស ។ ការ​ធ្វើ​ដំណើរ​ទោះ​មិន​មាន​អ្វី​ជា​ឧបសគ្គ​ពិ​តមែន​ក្តី តែ​លោក​អ្នក​មិន​ត្រូវ​សេព​គ្រឿង​ស្រវឹង​ឡើយ​ពិសេស​អ្នកបើកបរ​តែ​ម្តង ។ រី​ឯ​​​បញ្ហា​សេចក្តី​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ។

ឆ្នាំរកា​ថ្ងៃនេះ​រាសី​ស្រុត​ចុះ លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវ​យក​កំហឹង​ទល់​កំហល់​ជា​ដាច់ខាត ។ ក្រៅពី​នេះ​លោក​អ្នក​អាច​ទទួល​រង​ការ​នឿយហត់​ហួស​ពី​ការ​គិត​ទុក​ទៀត​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេល​នេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្ត​ប្រយែង​ឱ្យ​បាន​ខ្លាំងក្លា ពិសេស​គ្រោះ​ចាញ់បោក​គេ​តែ​ម្តង ។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ច្រើន​ព្រោះ​ម្នាក់​ៗ​យក​ភាព​មានះ ទោសៈ​ដាក់ខ្លួន ។

ឆ្នាំច នៅ​ថ្ងៃនេះ​រាសី​ស្រុត​ចុះបើ​ទោះជា​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​សំខាន់​ត្រូវ​ប្រយ័ត្នប្រយែង​បំផុត​ព្រោះ​មាន​គេ​ចាំ​ចាប់កំហុស ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដូរ ការ​បោះទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹម​ៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ចិត្ត​ប៉ង​ឡើយ ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ចោទ​ច្រើន​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រឆាំង​គ្នា​ច្រើន ពិសេស​ងាយ​ផ្ទុះរឿងរ៉ាវ​តូច​ធំ​ដែល​នឹក​ស្មាន​មិន​ដល់ ។

ឆ្នាំកុរ នៅ​ថ្ងៃ​ចន្ទ​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ ហៀរ​ៗ​ដៃ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិមា​ពណ៌​នាំ​សំណាង ពណ៌​លឿង ការងារ​ទាំងឡាយ​របស់​លោក​អ្នក​ស្ទុះ​លឿន​ទៅ​មុខ និង​ទទួលផល​ល្អ​ប្រពៃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មានការ​យល់ចិត្ត​គ្នា​ល្អ​ប្រពៃ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ