ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! Real Madrid ឡើងទៅឈរកំពូលតារាង La Liga វិញហើយ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម​អធិរាជ​ស Real Madrid បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga វិញ​ហើយ ក្រោយ​ជ័យជម្នះ​ដ៏​លំបាក​លើ​ក្រុម…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម​អធិរាជ​ស Real Madrid បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga វិញ​ហើយ ក្រោយ​ជ័យជម្នះ​ដ៏​លំបាក​លើ​ក្រុម Real Sociedad ។

ក្រុម​របស់​លោក Zinedine Zidane បច្ចុប្បន្ន​មាន ៦៥​ពិន្ទុ​ស្មើគ្នា​ជាមួយនឹង​ក្រុម Barcelona ដែល​ទើបតែ​ស្មើ ០-០ ជាមួយ​ក្រុម Sevilla កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ Real Madrid ​បាន​ឡើង​ទៅ​ឈរ​​កំពូល​តារាង La Liga ដោយសារ​តែ​កំណត់​ត្រា Head-to-Head ខ្ពស់​ជាងគេ​។

ប្រធាន​ក្រុម Sergio Ramos បាន​បើក​ការ​នាំមុខ​ដោយ​បាន​ពិន័យ​១១​ម៉ែត្រ នៅ​នាទី​៥០ ។ មុន​ពេល​ខ្សែប្រយុទ្ធ Karim Benzema បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​៧០​។ ខណៈ​មួយ​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ Real Sociedad រកបាន​ដោយ​ខ្សែបម្រើ Mikel Merino នៅ​នាទី​៨៣ ជិត​បញ្ចប់​ការ​ប្រកួត​៕

https://www.youtube.com/watch?v=QBbrbdKV5y0